Saigontourist Group៖ ទាញយកតម្លៃសេដ្ឋកិច្ចពីធនធានវប្បធម៌

Saigontourist Group៖ ទាញយកតម្លៃសេដ្ឋកិច្ចពីធនធានវប្បធម៌

ក្នុងបរិបទដែលទេសចរណ៍សកលលោក កំពុងផ្លាស់ប្តូរឆ្ពោះទៅរកការផ្តល់តម្លៃលើបទពិសោធន៍ និងអត្តសញ្ញាណ Saigontourist Group កំពុងជ្រើសរើសវិថីអភិវឌ្ឍន៍ដ៏វិសេសវិសាលមួយ៖ យកវប្បធម៌ជាគ្រឹះដើម្បីបង្កើតផលិតផល បង្កើនតម្លៃ និងផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក។ ពីធនធានវប្បធម៌ សហគ្រាសបោះជំហានមួយៗបង្កើតខ្សែចង្វាក់តម្លៃសេដ្ឋកិច្ច - ទេសចរណ៍​ចីរភាព។

វប្បធម៌ - គ្រឹះស្នូលបង្កើតផលិតផលទេសចរណ៍ពិសេស

បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ បច្ចុប្បន្នអគ្គក្រុមហ៊ុនទេសចរណ៍សាយហ្គន - ទទួល​ខុសត្រូវ​មាន​កម្រិត ឯកបុគ្គល​ ​ (Saigontourist Group) កំពុងគ្រប់គ្រងអង្គភាពជាង ១០០ ក្នុងបណ្ដាវិស័យស្នាក់នៅ ទេសចរណ៍ ម្ហូបអាហារ លេង​កម្សាន្ត បណ្តុះបណ្តាល និង​សន្និសីទ។ ផ្អែកលើមូលដ្ឋាននេះ សហគ្រាសបានកំណត់ថា វប្បធម៌មិនត្រឹមតែជាធនធានប៉ុណ្ណោះទេ ថែមទាំងជា "វត្ថុធាតុស្នូល" ដើម្បី​អភិវឌ្ឍផលិតផល និងកំណត់ទីតាំងពាណិជ្ជសញ្ញា។​

វិថីបុប្ផា​ក្រុងហូជីមិញ - ផលិតផលវប្បធម៌ និងទេសចរណ៍ជានិមិត្តរូប ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នៃ​ក្រុមហ៊ុន Saigontourist Group។ រូបថត៖ Saigontourist Group
បណ្តាប្រតិភូអនុវត្តពិធីកាត់ខ្សែបូសម្ពោធវិថី​បុប្ផា​ទីក្រុងហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦។

ជាមួយនឹងទ្រឹស្តី​ផ្សារភ្ជាប់តម្លៃវប្បធម៌ក្នុងស្រុក ទៅក្នុង​សកម្មភាព​អាជីវកម្ម Saigontourist Group បានដាក់ចេញនូវយុទ្ធសាស្ត្រស្របគ្នា នៅក្នុងប្រព័ន្ធ​អេកូឡូស៊ីទាំង​មូល​របស់​ខ្លួន។ ដោយទិសស្លោក "ក្រេបជញ្ជក់អត្តសញ្ញាណវៀតណាម" (Savour Vietnam) កត្តានានា តាំងពីម្ហូបអាហារ ពិធីបុណ្យទាន​ ទំនៀមទម្លាប់ រហូតដល់​បេតិកភណ្ឌ បានបំប្លែង​ទៅជា​បទពិសោធន៍ដ៏រស់រវើក និង​អន្តរកម្ម​សម្បូរបែប។

វិថីបុប្ផា​ង្វៀន​ហ្វេ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ២០២៤ ត្រូវបានវាយតម្លៃថា ជាផ្លូវផ្កា​ដ៏ស្រស់ស្អាតបំផុត ក្នុងរយៈពេល២១ឆ្នាំ នៃការរៀបចំ (២០០៤-២០២៤)។
 

ផលិតផលទេសចរណ៍ ​បានរចនាឡើងយ៉ាងសម្រិតសម្រាំងទៅតាមតម្រូវការនៃ​ក្រុម​ភ្ញៀវនីមួយៗ ដោយរួមបញ្ចូលការសម្រាកលំហែកាយកម្រិតខ្ពស់ ជាមួយនឹងការស្វែងយល់អំពីវប្បធម៌នៅតាមតំបន់ជាច្រើន ដូចជាតំបន់ភ្នំភាគខាងជើង តំបន់ភាគ​កណ្តាល ឬតំបន់ដីសណ្តទន្លេមេគង្គ​។ ទន្ទឹមនឹងនោះ កក្តា​ផ្សំវប្បធម៌ បាន​បញ្ចូលយ៉ាង​ស៊ីចង្វាក់គ្នា ក្នុងការរចនាលំហ​ ម្ហូបអាហារ និងសកម្មភាពសិល្បៈ ដែលរួមចំណែកបង្កើតអត្តសញ្ញាណដោយឡែកសម្រាប់ប្រព័ន្ធសេវាកម្ម។

 

របៀបចូលទៅជិតបែបនេះ មិនត្រឹមតែបង្កើតភាពខុសប្លែកក្នុងការធ្វើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងដាក់គ្រឹះសម្រាប់ការបំប្លែងតម្លៃវប្បធម៌ ទៅជាតម្លៃសេដ្ឋកិច្ច ក្នុង​ខ្សែចង្វាក់សកម្មភាពទេសចរណ៍ទាំងមូល​ផងដែរ។

ដំណើរការខ្សែចង្វាក់តម្លៃសេដ្ឋកិច្ច - ទេសចរណ៍ពីមូលដ្ឋានគ្រឹះវប្បធម៌

លោក Nguyen Trung Khanh អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម រួមជាមួយលោកស្រី Nguyen Thi Anh Hoa ប្រធានក្រុមប្រឹក្សាសមាជិកនៃ Saigontourist Group និងបណ្តាប្រតិភូ អនុវត្តពិធីបើកមហោស្រព (ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦)។

ប្រសិទ្ធភាពនៃយុទ្ធសាស្ត្រទាញយកផលពីវប្បធម៌ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈព្រឹត្តិការណ៍ខ្នាតធំ។ ពិធីបុណ្យវប្បធម៌ម្ហូបអាហារ និងម្ហូបឆ្ងាញ់របស់ Saigontourist Group ឆ្នាំ២០២៦ បានប្រមូលផ្តុំអង្គភាពចំនួន៥០ ដោយណែនាំមុខម្ហូបជាង ៥០០មុខ ទាក់ទាញភ្ញៀវបានជិត ៨០.០០០នាក់ ក្នុងរយៈពេល៤ថ្ងៃ និងបង្កើតឥទ្ធិពលផ្សព្វផ្សាយជាមួយនឹងការចូលមើលជាង ១ លានដង។

ស៊ុបអន្ទង់ Nghe An និងនំបញ្ចុកស៊ុបត្រីក្រាញ់ ត្រូវបានបម្រើជូន នៅសណ្ឋាគារ Dong Khoi (Hotel Grand Saigon) ចំណុះក្រុមហ៊ុន Saigontourist Group។
មុខម្ហូបពិសេសៗជាង ៥០០ មុខប្រចាំតំបន់ទាំងបី (ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង) ត្រូវបានកែច្នៃដោយផ្ទាល់ ពីសំណាក់បណ្តាអង្គភាពនៅក្នុងប្រព័ន្ធ Saigontourist Group នាមហោស្រពនេះ។

ទ្រង់ទ្រាយអន្តរជាតិ ទម្រង់​រូបភាព​នេះ បន្ត​បានពង្រីកជាមួយនឹង​ពិធីបុណ្យម្ហូបអាហារ នៅទីក្រុងអូសាកា (ប្រទេសជប៉ុន) ឆ្នាំ២០២៥ ដែលទាក់ទាញភ្ញៀវ​បានជាង ១០០.០០០នាក់ រួមជាមួយខ្សែសង្វាក់ Vietnam Pho Festival នៅប្រទេស​ជាច្រើន រួម​ចំណែក​លើកកម្ពស់ម្ហូបវៀតណាម ដូចជា​ "រដ្ឋទូត​វប្បធម៌"។

មហោស្រពវប្បធម៌ម្ហូបអាហារ និងមុខម្ហូបឆ្ងាញ់ៗរបស់ Saigontourist Group ឆ្នាំ ២០២៦ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរចូលទស្សនាជិត ៨០.០០០ នាក់។

ចំណុចលេចធ្លោមួយទៀត គឺវិថីបុប្ផាទីក្រុងហូជីមិញ - ផលិតផលវប្បធម៌ ទេសចរណ៍និមិត្តរូប ទាក់ទាញភ្ញៀវរាប់លានលើកនាក់រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម​ នៃ Saigontourist Group។ ការរួមបញ្ចូលរវាងសិល្បៈប្រពៃណី និងបច្ចេកវិទ្យាបង្ហាញរូបភាពលើលំហពិត បានបង្កើនបទពិសោធន៍ និងឥទ្ធិពល​រីករាលដាល។

ក្នុងឆ្នាំ២០២៥ Saigontourist Group បាននាំយក ពិធីបុណ្យវប្បធម៌ម្ហូបអាហារ និងមុខម្ហូបឆ្ងាញ់ៗ ទៅកាន់បរទេស អាសយដ្ឋាន​មក​ដល់​ដំបូង គឺទីក្រុងអូសាកា ប្រទេសជប៉ុន។ រូបថត៖ Saigontourist Group
ក្រុមហ៊ុន Saigontourist Group សហការជាមួយសារព័ត៌មាន Tuoi Tre រៀបចំមហោស្រព ផើ វៀតណាម (Vietnam Pho Festival) នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២៥។

តាំងពីផលិតផលទេសចរណ៍​ បានរចនា​ដោយ​ឡែក រហូត​ដល់​ព្រឹត្តិការណ៍ទ្រង់ទ្រាយ​ធំ Saigontourist Group កំពុងបោះជំហានទៅកាន់ខ្សែចង្វាក់តម្លៃ៖ ទាក់ទាញភ្ញៀវ - បង្កើនការចំណាយ - ផ្សព្វផ្សាយព័ត៌មាន - លើកកម្ពស់ពាណិជ្ជសញ្ញាអាសយដ្ឋាន​​ទេសចរណ៍។

 
កម្មវិធីសម្ដែងសិល្បៈប្រពៃណីជាង ៥០ កម្មវិធី បានឧទ្ទេសនាម​នៅក្នុង "ពិធីបុណ្យវប្បធម៌ម្ហូបអាហារ និងមុខម្ហូបឆ្ងាញ់ៗ Saigontourist Group ២០២៦។ រូបថត៖ Saigontourist Group
 

ជ្រុង​មួយ​នៃ​យុទ្ធសាស្ត្រ លោកស្រី ង្វៀន​ ធី​អាញ់ហ្វា​ (Nguyen Thi Anh Hoa) - ប្រធានក្រុមប្រឹក្សាសមាជិក នៃ Saigontourist Group បានមានប្រសាសន៍ថា៖ នាពេលខាងមុខ សហគ្រាសនឹងផ្តោតលើបរិវត្តកម្ម​ឌីជីថល ទេសចរណ៍​បៃតងប្រកប​ដោយ​ចីរភាព លើកកម្ពស់គុណភាពធនធានមនុស្ស ព្រមទាំង​ជំរុញការតភ្ជាប់​តំបន់ និងការ​កសាង​ពាណិជ្ជ​សញ្ញា អាសយដ្ឋាន​ទេសចរណ៍។

តំណាងក្រុមហ៊ុន Saigontourist Group ទទួលពានរង្វាន់ពិធីបុណ្យម្ហូបអាហារដ៏ឆ្នើមបំផុតលើ​ពិភព​លោក​ និងពិធីបុណ្យម្ហូបអាហារដ៏ឆ្នើមបំផុតនៅអាស៊ី។ រូបថត៖ Saigontourist Group

ដោយយកវប្បធម៌ ជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ Saigontourist Group មិនឈប់បង្អង់ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង ព្រមទាំងកំណត់ទិសដៅអភិវឌ្ឍប្រកបដោយចីរភាព៖ បំប្លែងធនធានវប្បធម៌ឱ្យទៅជាកម្លាំងចលករ​កំណើន ផ្សព្វផ្សាយតម្លៃវៀតណាម ក្នុងចរន្តទេសចរណ៍ពិភពលោក៕

អត្ថបទ៖ ទ្រុង​ខាញ់​- រូបថត៖ Saigontourist Group

ប្រែសម្រួល៖ រីកើង​


Top