បណ្តាប្រតិភូអនុវត្តពិធីកាត់ខ្សែបូសម្ពោធវិថីបុប្ផាទីក្រុងហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦។
របៀបចូលទៅជិតបែបនេះ មិនត្រឹមតែបង្កើតភាពខុសប្លែកក្នុងការធ្វើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងដាក់គ្រឹះសម្រាប់ការបំប្លែងតម្លៃវប្បធម៌ ទៅជាតម្លៃសេដ្ឋកិច្ច ក្នុងខ្សែចង្វាក់សកម្មភាពទេសចរណ៍ទាំងមូលផងដែរ។
ដំណើរការខ្សែចង្វាក់តម្លៃសេដ្ឋកិច្ច - ទេសចរណ៍ពីមូលដ្ឋានគ្រឹះវប្បធម៌
លោក Nguyen Trung Khanh អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម
រួមជាមួយលោកស្រី Nguyen Thi Anh Hoa ប្រធានក្រុមប្រឹក្សាសមាជិកនៃ
Saigontourist Group និងបណ្តាប្រតិភូ អនុវត្តពិធីបើកមហោស្រព
(ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦)។
ប្រសិទ្ធភាពនៃយុទ្ធសាស្ត្រទាញយកផលពីវប្បធម៌ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈព្រឹត្តិការណ៍ខ្នាតធំ។ ពិធីបុណ្យវប្បធម៌ម្ហូបអាហារ និងម្ហូបឆ្ងាញ់របស់ Saigontourist Group ឆ្នាំ២០២៦ បានប្រមូលផ្តុំអង្គភាពចំនួន៥០ ដោយណែនាំមុខម្ហូបជាង ៥០០មុខ ទាក់ទាញភ្ញៀវបានជិត ៨០.០០០នាក់ ក្នុងរយៈពេល៤ថ្ងៃ និងបង្កើតឥទ្ធិពលផ្សព្វផ្សាយជាមួយនឹងការចូលមើលជាង ១ លានដង។
ស៊ុបអន្ទង់ Nghe An និងនំបញ្ចុកស៊ុបត្រីក្រាញ់ ត្រូវបានបម្រើជូន នៅសណ្ឋាគារ
Dong Khoi (Hotel Grand Saigon) ចំណុះក្រុមហ៊ុន Saigontourist
Group។
មុខម្ហូបពិសេសៗជាង ៥០០ មុខប្រចាំតំបន់ទាំងបី (ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង) ត្រូវបានកែច្នៃដោយផ្ទាល់
ពីសំណាក់បណ្តាអង្គភាពនៅក្នុងប្រព័ន្ធ Saigontourist Group នាមហោស្រពនេះ។
ទ្រង់ទ្រាយអន្តរជាតិ ទម្រង់រូបភាពនេះ បន្តបានពង្រីកជាមួយនឹងពិធីបុណ្យម្ហូបអាហារ នៅទីក្រុងអូសាកា (ប្រទេសជប៉ុន) ឆ្នាំ២០២៥ ដែលទាក់ទាញភ្ញៀវបានជាង ១០០.០០០នាក់ រួមជាមួយខ្សែសង្វាក់ Vietnam Pho Festival នៅប្រទេសជាច្រើន រួមចំណែកលើកកម្ពស់ម្ហូបវៀតណាម ដូចជា "រដ្ឋទូតវប្បធម៌"។
មហោស្រពវប្បធម៌ម្ហូបអាហារ និងមុខម្ហូបឆ្ងាញ់ៗរបស់ Saigontourist Group ឆ្នាំ ២០២៦
ដែលបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរចូលទស្សនាជិត
៨០.០០០ នាក់។
ចំណុចលេចធ្លោមួយទៀត គឺវិថីបុប្ផាទីក្រុងហូជីមិញ - ផលិតផលវប្បធម៌ ទេសចរណ៍និមិត្តរូប ទាក់ទាញភ្ញៀវរាប់លានលើកនាក់រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នៃ Saigontourist Group។ ការរួមបញ្ចូលរវាងសិល្បៈប្រពៃណី និងបច្ចេកវិទ្យាបង្ហាញរូបភាពលើលំហពិត បានបង្កើនបទពិសោធន៍ និងឥទ្ធិពលរីករាលដាល។
ក្នុងឆ្នាំ២០២៥ Saigontourist Group បាននាំយក ពិធីបុណ្យវប្បធម៌ម្ហូបអាហារ និងមុខម្ហូបឆ្ងាញ់ៗ ទៅកាន់បរទេស អាសយដ្ឋានមកដល់ដំបូង គឺទីក្រុងអូសាកា
ប្រទេសជប៉ុន។ រូបថត៖
Saigontourist Group
ក្រុមហ៊ុន Saigontourist Group សហការជាមួយសារព័ត៌មាន Tuoi
Tre រៀបចំមហោស្រព ផើ វៀតណាម (Vietnam Pho Festival) នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២៥។
តាំងពីផលិតផលទេសចរណ៍ បានរចនាដោយឡែក រហូតដល់ព្រឹត្តិការណ៍ទ្រង់ទ្រាយធំ Saigontourist Group កំពុងបោះជំហានទៅកាន់ខ្សែចង្វាក់តម្លៃ៖ ទាក់ទាញភ្ញៀវ - បង្កើនការចំណាយ - ផ្សព្វផ្សាយព័ត៌មាន - លើកកម្ពស់ពាណិជ្ជសញ្ញាអាសយដ្ឋានទេសចរណ៍។
កម្មវិធីសម្ដែងសិល្បៈប្រពៃណីជាង ៥០ កម្មវិធី បានឧទ្ទេសនាមនៅក្នុង "ពិធីបុណ្យវប្បធម៌ម្ហូបអាហារ និងមុខម្ហូបឆ្ងាញ់ៗ Saigontourist Group ២០២៦។ រូបថត៖ Saigontourist Group
ជ្រុងមួយនៃយុទ្ធសាស្ត្រ លោកស្រី ង្វៀន ធីអាញ់ហ្វា (Nguyen Thi Anh Hoa) - ប្រធានក្រុមប្រឹក្សាសមាជិក នៃ Saigontourist Group បានមានប្រសាសន៍ថា៖ នាពេលខាងមុខ សហគ្រាសនឹងផ្តោតលើបរិវត្តកម្មឌីជីថល ទេសចរណ៍បៃតងប្រកបដោយចីរភាព លើកកម្ពស់គុណភាពធនធានមនុស្ស ព្រមទាំងជំរុញការតភ្ជាប់តំបន់ និងការកសាងពាណិជ្ជសញ្ញា អាសយដ្ឋានទេសចរណ៍។
តំណាងក្រុមហ៊ុន Saigontourist Group ទទួលពានរង្វាន់ពិធីបុណ្យម្ហូបអាហារដ៏ឆ្នើមបំផុតលើពិភពលោក និងពិធីបុណ្យម្ហូបអាហារដ៏ឆ្នើមបំផុតនៅអាស៊ី។ រូបថត៖ Saigontourist Group
ដោយយកវប្បធម៌ ជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ Saigontourist Group មិនឈប់បង្អង់ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង ព្រមទាំងកំណត់ទិសដៅអភិវឌ្ឍប្រកបដោយចីរភាព៖ បំប្លែងធនធានវប្បធម៌ឱ្យទៅជាកម្លាំងចលករកំណើន ផ្សព្វផ្សាយតម្លៃវៀតណាម ក្នុងចរន្តទេសចរណ៍ពិភពលោក៕
អត្ថបទ៖ ទ្រុងខាញ់- រូបថត៖ Saigontourist Group
ប្រែសម្រួល៖ រីកើង