Vinacoco -បញ្ជាក់តម្លៃកសិផលវៀតណាម

Vinacoco -បញ្ជាក់តម្លៃកសិផលវៀតណាម


   

ពីទឹកដូងស្រស់នៃតំបន់ បេនត្រេ (Ben Tre) និងត្រាវិញ (Tra Vinh) (បច្ចុប្បន្នជាខេត្តវិញឡុង (Vinh Long)) ក្រុមហ៊ុន Vinacoco បានអភិវឌ្ឍផលិតផលចាហួយដូង សម្រាប់​ការនាំចេញទៅកាន់ប្រទេសចំនួន ២៧ ដែលនាំ​កសិផលវៀតណាម ​ឈាន​ចូលឱ្យកាន់តែ​ជ្រៅក្នុងខ្សែ​សង្វាក់​តម្លៃ​ពិភពលោក។ ដំណើរនេះ​គឺជាការ​រួមផ្សំរវាង​គ្រឿងផ្សំក្នុងស្រុក បច្ចេកវិទ្យាទំនើប និង​យុទ្ធសាស្ត្រ​អភិវឌ្ឍចីរភាព។

បានបង្កើតឡើង​ក្នុង​ឆ្នាំ២០១៦ ​ក្រុមហ៊ុនភាគហ៊ុន​អាហារ Vinacoco វៀតណាម ​ជាសមាជិក GC Food Group តម្រង់ទិស​បង្កើនតម្លៃដើម​ដូង​ តាម​រយៈ​សសរស្តម្ភបីគឺ គុណភាព បច្ចេកវិទ្យា និងផ្សារភ្ជាប់តំបន់​វត្ថុធាតុដើម។ យោងតាមលោក ង្វៀន វ៉ាន់​ធូ (Nguyen Van Thu) ប្រធានក្រុមប្រឹក្សាភិបាលនៃ GC Food Group គំនិត​បង្កើត Vinacoco ផ្ដើម​ពី​បំណងប្រាថ្នាចង់ "កម្លាយប្រភព​ទឹកដូង​ដ៏សម្បូរ​របស់​វៀតណាម​ទៅជាផលិតផល​មានតម្លៃបន្ថែមខ្ពស់ ជំនួស​ឱ្យការទុកចោលទទេ"។ ដោយគិតនោះ ចាហួយដូងជាដំណោះស្រាយ សម្រាប់ដំណើរការ​កែច្នៃ​យ៉ាង​ស៊ីជម្រៅ​ ដោយបង្កើនតម្លៃកសិផល​ក្នុង​ស្រុក។

រោងចក្រនៅតំបន់ឧស្សាហកម្ម ហូណាយ (Ho Nai) (ខេត្ត ដុងណាយ (Dong Nai) បច្ចុប្បន្នគឺជាទីតាំងផលិត ចាហួយដូងធំជាងគេ នៅប្រទេសវៀតណាម ដែលមាន សមត្ថភាពផលិតបាន ១៥.០០០ តោន/ឆ្នាំ។ ខ្សែ​សង្វាក់​ផលិតកម្ម​មាន ១៧ ដំណាក់កាលបិទជិតជុំគ្នា  ចាប់ពីការប្រមូល​ទិញទឹកដូងស្រស់ ការល្បើងដោយ​បាក់តេរី រហូតដល់ការ​កម្ចាត់​មេរោគ និងការវេចខ្ចប់។

ចំណុចលេចធ្លោនៃបច្ចេកវិទ្យាគឺប្រព័ន្ធ Aseptic UHT (Ultra High Temperature)- បច្ចេកវិទ្យា​សម្លាប់មេរោគ​នៅសីតុណ្ហភាពខ្ពស់ ក្នុងរយៈពេលខ្លី ដែលជួយ​រក្សា​រសជាតិ​ធម្មជាតិ និងភាពស្រួយ​នៃចាហួយដូង ​ដោយមិន​ចាំបាច់​ប្រើ​សារធាតុរក្សាទុកដោយសិប្បនិម្មិត។ លោក លេ ទ្រីថុង (Le Tri Thong) នាយកប្រតិបត្តិការរោងចក្រ Vinacoco បានឲ្យដឹងថា​ បច្ចេកវិទ្យាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ អ្វី​ៗ​ ​ដែលសំខាន់គឺស្មារតីនៃការផលិតផលិតផលស្អាត និង​មាន​តម្លាភាព សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់។ យោង​តាម​លោក ថុង (Thong) ចាហួយដូងគឺជាផលិតផល គ្មានរូបរាង។ សូម្បីតែ​កំហុសតិចតូច​ក្នុងដំណើរការល្បើង ​ក៏អាចធ្វើឱ្យប៉ះពាល់​ដល់​ ភាពស្រួយ និងរចនាសម្ព័ន្ធ​របស់​វាដែរ ហេតុនេះ​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស គឺជាកត្តាសម្រេចនូវ​អត្តសញ្ញាណរបស់ផលិតផល​។

 

ក្រៅពីការវិនិយោគលើបច្ចេកវិទ្យា Vinacoco កំពុង​លើក​កម្ពស់​ការធ្វើ​បរិវត្តកម្មឌីជីថល។ ប្រព័ន្ធទិន្នន័យដែលតភ្ជាប់​ដោយ​ផ្ទាល់​​ទៅនឹង​ខ្សែសង្វាក់ Aseptic UHT អនុញ្ញាត​ឱ្យត្រួត​ពិនិត្យ​តួលេខប្រតិបត្តិការតាមពេលវេលា​ជាក់ស្តែង No-code និង​បញ្ញាសិប្បនិម្មិត (AI) បាន​ជួយ​ក្នុងការស្វែងរកកំហុស​បច្ចេកទេសបានឆាប់រហ័ស បង្កើន​ការ​ផលិត និងធានាបាននូវ​ស្ថិរភាពផលិតកម្ម ដែលជា​លក្ខខណ្ឌ​ចាំបាច់បំផុត ដើម្បីឆ្លើយ​តប​ទៅនឹង​ទីផ្សារ​ដែល​មាន​តម្រូវ​ការតឹងរឹង។

ទាក់ទងនឹងការគ្រប់គ្រងគុណភាព ផលិតផល​ទទួលបាន​វិញ្ញាបនបត្រ​​​អន្តរជាតិ ដូចជា៖ FSSC ២២០០០, HACCP, ISO ២២០០០, Halal និង FDA។ ព្រមទាំងបានទទួល​ស្គាល់ OCOPផ្កាយ ៤ កសិផលគំរូរបស់ខេត្ត ដុងណាយ (Dong Nai) ក្នុងឆ្នាំ២០២៥ និងពានរង្វាន់មួយចំនួនដូចជា ពានរង្វាន់គុណភាពជាតិឆ្នាំ២០២២ និងផ្កាយមាសវៀតណាម ឆ្នាំ២០២៤។

យោងតាមតំណាងក្រុមហ៊ុន ការធ្វើឱ្យមានលក្ខណៈស្តង់ដារ​ដំណើរការផលិត ជាគ្រឹះ ដើម្បីបន្តរក្សាគុណភាពវែងឆ្ងាយ  និងកសាងទំនុកចិត្ត​ជាមួយ​ដៃគូ​អន្តរជាតិ​។ ទន្ទឹមនឹងនោះ គំរូតំណភ្ជាប់ទំនាក់ទំនង​ជាមួយ​គ្រួសារកសិកររាប់រយគ្រួ​សារ នៅ បេនត្រេ ​(Ben Tre) ធានា​វត្ថុធាតុដើម​មាន​ស្ថេរភាព បង្កើត​ខ្សែ​សង្វាក់​តម្លៃចីរភាព​ ចាប់ពីតំបន់វត្ថុធាតុ​ដើម​ទៅកាន់រោងចក្រ។

បច្ចុប្បន្ន ចាហួយដូង Vinacoco មាន​វត្តមាន​នៅទីផ្សារជាច្រើន ដូចជា ជប៉ុន កូរ៉េខាត្បូង សហរដ្ឋអាមេរិក និងអឺរ៉ុប។ ផលិតផលចម្រុះ ពីចាហួយហូបភ្លាម  ចាហួយ​រសជាតិផ្លែឈើ ចាហួយជា​វត្ថុធាតុ​ដើមសម្រាប់ F&B... រហូតដល់ខ្សែផលិតផល “healthy” ជាតិស្ករតិច និងសម្បូរជាតិសរសៃ ដែលបំពេញតាម​និន្នាការ​​ប្រើប្រាស់​​មានសុខភាពល្អនៅពិភពលោក។

ដំណើរការរបស់ Vinacoco បង្ហាញថា នៅពេលដែល​បច្ចេកវិទ្យា ការគ្រប់គ្រង និងចក្ខុវិស័យយុទ្ធសាស្ត្រ បាន​រួម​បញ្ចូលគ្នា កសិផលវៀតណាម​ មិន​ត្រឹមតែ​បញ្ឈប់​តួនាទីត្រឹម​វត្ថុធាតុដើមតែប៉ុណ្ណោះ  ថែមទាំង​អាចក្លាយជាផលិតផល​បាន​កែច្នៃយ៉ាងស៊ីជម្រៅ ពាំនាំ​តម្លៃបន្ថែម​ខ្ពស់ និង​តំណាងឱ្យរូបភាព​នៃវិស័យកសិកម្មទំនើប និងសមាហរណកម្ម៕

 

អត្ថបទ៖ ថុងហាយ - រូបថត៖ ថុង​ហាយ/ VNP និង​ឯកសាររបស់ Vinacoco


Top