ផ្តើមពីសូត្រល្អបំផុត ដោយមានរូបមន្តសម្ងាត់សិប្បកម្ម របស់ប្រជាជនវៀតណាម គួបផ្សំនឹងគំនិតរចនាពិសេសមកពីប្រទេសស្វីល DeSilk ពាំនាំគោលបំណងរបស់នារីវៀតណាមម្នាក់ ចង់បង្កើតប្រភេទផលិតផលសូត្រកម្រិតខ្ពស់ made in Vietnam បានកត់ត្រានៅលើផែនទីសូត្រពិភពលោក។
“អត្តសញ្ញាណបានចាត់ទុកជាបញ្ហាប្រឈម សម្រាប់ចំណែកទីផ្សារកម្រិតខ្ពស់ នាសម័យកាលពួកយើងទាំងអស់គ្នា” នេះជាការបញ្ជាក់របស់លោកសាស្រ្តាចារ្យ Patricia Anna Hitzler និង Günter Müller-Stewens មកពីសកលវិទ្យាល័យ St. Gallen (ស្វីស)។ ការពិត ផ្លាកសញ្ញាថ្មីៗ តែងតែប្រសួត្រចេញជារៀងរាល់ថ្ងៃ នៅលើពិភពលោក។ ចំណែកទីផ្សារកម្រិតខ្ពស់ ជាទីកន្លែងមានការវាយតម្លៃការប្រកួតប្រជែងយ៉ាងខ្លាំង ជូនកាលមានសភាពតានតឹងទៀតផង។ ដើម្បីទាក់ទាញអតិថិជនចង់ផ្សារភ្ជាប់នឹងផលិតផល ផ្លាកសញ្ញានោះត្រូវមានតម្លៃប្រាកដប្រជានៅលើផលិតផលផង ពាណិជ្ជសញ្ញាផង និងពិសេសជាងគឺជារឿងអត្តសញ្ញាណផងដែរ។
តាមអ្នកជំនាញពាណិជ្ជសញ្ញា ប្រវត្តិកាលយូរ រិះគិតរចនា បច្ចេកទេសច្នៃហ្មត់ចត់ និងវត្ថុធាតុគុណភាពខ្ពស់ ជាកត្តាស្នូលទាំង៤ ដើម្បីបង្កើតបានកម្រិតលំដាប់ខ្ពស់ និងនិពន្ធទៅជារឿងរ៉ាវអត្តសញ្ញាណនៃពាណិជ្ជសញ្ញាមួយ។
ដូច្នេះ “ទាហានថ្មី” ម្នាក់ ទើបមានវត្តមាននៅលើទីផ្សារបាន២ឆ្នាំ តើ DeSilk មានរឿងរ៉ាវអត្តសញ្ញាណអ្វីដែរ សម្រាប់គោលបំណង ចង់បង្កើតពាណិជ្ជសញ្ញាកម្រិតខ្ពស់របស់ប្រជាជនវៀតណាមឡើងលើផែនទីសូត្រពិភពលោក?
ខ្ញុំនិយាយលេងនឹងសហការីដែលកំពុងដើរជាមួយខ្ញុំថា DeSilk កំពុងសរសេរប្រវត្តិរូបឱ្យផ្ទាំងសំពត់សូត្រនីមួយៗ។ លោកស្រី វ៉ាន់ ធីហាំង (Van Thi Hang) ស្ថាបនិកពាណិជ្ជសញ្ញា DeSilk បានឱ្យយើងខ្ញុំមើលអាវផាយ ដែលបានកាត់ដេរពីសំពត់សូត្រ មានក្បាច់រចនារូបភាពពណ៌នា អំពីមុខរបរគំនូរប្រេង ដាំសម្បកស៊ុតរបស់វៀតណាម។ ប្រការពិសេសនៃផ្ទាំងសំពត់នេះ អ្នកប្រើប្រាស់អាចរៀបចំទុកដាក់ក្បាច់រូបភាពមុខរបរគំនូរប្រេងដាំសម្បកស៊ុត បង្កើតជាអាវផាយមួយ ដែលមានរឿងរ៉ាវផ្សេងៗពីគ្នា។ ទោះបីជាការរៀបចំណាមួយ នៅតែបង្ហាញបានពីភាពថ្លៃថ្នូរ ថ្វីដៃប៉ិនប្រសប់ នៃសិប្បករជាងវៀតណាម។
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាត
ប្រែសម្រួល៖ រីកើង