Mr. Muop (ននោង) - រឿងសាញននោងចូលកាន់ទីផ្សារពិភបលោក
នៅក្នុងបរិបទពិភពលោក ដែលកំពុងស្វែងរកដំណោះស្រាយប្រកបដោយចីរភាពសម្រាប់បរិស្ថាន ម៉ាកយីហោវៀតណាមមួយ បានកែច្នៃកសិផល ដែលគេធ្លាប់ស្គាល់ថា ជារបស់បោះចោលនោះក្លាយជាផលិតផលដ៏មានតម្លៃ។ រឿងរ៉ាវរបស់ Mr. Muop (ននោង) មិនត្រឹមតែឆ្លុះបញ្ចាំងពីស្មារតីផ្ដើមធុរកិច្ចបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ចឯកជនផងដែរ - កម្លាំងមួយ ដែលត្រូវបានកំណត់ថាជា "កម្លាំងជំរុញដ៏សំខាន់បំផុត" នៃសេដ្ឋកិច្ចវៀតណាម...
ការរស់ឡើងវិញនូវតម្លៃពីប្រពៃណី
ដំណើររបស់ Mr. Muop (ននោង) បានចាប់ផ្តើមនៅឆ្នាំ ២០១៧ នៅខេត្ត ដុងថាប (Dong Thap) ចាប់ពីគំនិតរបស់លោក ដូ ដាំងខ័រ (Do Dang Khoa) និងមិត្តភក្តិពីរនាក់របស់គាត់គឺលោក ដូ ម៉ាញ ក្វាន (Do Manh Quan) និង លោកស្រី ឡេ ណា (Le Na)៖ ការបង្កើតផលិតផលថ្មី ពីវត្ថុធាតុដើមធម្មជាតិ ដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈពេលដែលបង្កើនតម្លៃសេដ្ឋកិច្ចនៃកាកសំណល់កសិកម្ម ជាពិសេសគឺសាញននោង។ គំនិតនេះត្រូវបានបំផុសពីប្រពៃណីនៃការប្រើប្រាស់សាញននោងរបស់ Mr. Muop (ននោង) - រឿងសាញននោងចូលកាន់ទីផ្សារពិភបលោក។ លោក ខ័រ (Khoa) បានទទួលបន្តគ្រឹះរឹងមាំ ពីសហគ្រាសឯកជន ថាវមិញ (Thao Minh) (ដំណើរការតាំងពីឆ្នាំ២០២៥) ដើមកំណើតនៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Green Is Gold ជំនាញផលិតបណ្ដាផលិតផលសិប្បកម្មជិតស្និទ្ធិនឹងបរិស្ថាន។
តាំងពីដើមដំបូង ម៉ាកយីហោ Mr. Muop (ននោង) ត្រូវបានទទួលស្គាល់៖ នៅឆ្នាំ២០១៨ បានឈ្នះរង្វាន់លេខពីរក្នុងពិធីផ្ដើមធុរកិច្ច ខេត្ត ដុងថាប (Dong Thap) ឆ្នាំ២០២៣ បានឈ្នះរង្វាន់លេខមួយក្នុងពិធីប្រឡងគម្រោងផ្ដើមធុរកិច្ចបៃតងទូទាំងប្រទេស ដោយយកឈ្នះលើ ៣៦ គម្រោង មកពី ២៥ ខេត្តក្រុង ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ១៥០ លានដុង។ ផលិតផលរបស់ Mr. Muop (ននោង) ក៏ទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ៣ និង ផ្កាយ៤ បញ្ជាក់ពីគុណភាព និងប្រភពដើមចីរភាព។
ពីសាញននោងក្នុងតំបន់ ម៉ាកយីហោនេះបានអភិវឌ្ឍបញ្ជីផលិតផលចម្រុះ៖ ប្រដាប់លេងសម្រាប់សត្វចិញ្ចឹម (ជួយសម្អាតធ្មេញ ជាពិសេសគឺទិសដៅនាំចេញ) ប្រដាប់លាងចាន - ផលិតផលលក់ដាច់បំផុតនៅក្នុងស្រុក ផលិតផលអេប៉ុងងូតទឹក (អេប៉ុងងូតទឹក ស្បៃដុសខ្នង) និងផលិតផលផ្សេងទៀត ដូចជា ទ្រនាប់បាតស្បែកជើង ផ្កាស្ងួត និងកាដូ។ ដើម្បីធានាបាននូវគុណភាព សាញននោងត្រូវបានសម្អាត បកសាច់ននោង ដាក់ពុម្ភ ដេរភ្ជាប់ និងការកម្ចាត់ផ្សិត តាមដំណើរការដ៏តឹងរ៉ឹង។
បេសកកម្ម "តំណភ្ជាប់មនុស្សជាមួយធម្មជាតិ"
សាញននោងគឺជាវត្ថុធាតុដើមធ្លាប់ស្គាល់ និងជិតស្និទ្ធ ទន្ទឹមនឹងនេះ វាមានគុណសម្បត្តិលេចធ្លោជាច្រើន៖ ឆាប់ស្ងួត វត្ថធាតុដើមសរីរាង្គ១០០% និងអាចរលួយទៅវិញទាំងស្រុង ក្នុងរយៈពេលមួយឆ្នាំ។ សាញននោងសុវត្ថិភាពសម្រាប់បរិស្ថាន មានភាពធនខ្ពស់ ការពារការជ្រាបទឹក ធន់នឹងកំដៅ និងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនក្នុងដំណើរការផលិត។
ស្មារតីរបស់ Mr. Muop (ននោង) មិនត្រឹមតែស្ថិតនៅក្នុងផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងទស្សនៈ "តំណភ្ជាប់មនុស្សជាមួយធម្មជាតិ" ផងដែរ។ ម៉ាកយីហោនេះកំណត់គោលដៅបង្កើតផលិតផល ដែលអាចប្រើប្រាស់ពីវត្ថុធាតុដើមធម្មជាតិ ព្រមទាំងបង្កើតតម្លៃសេដ្ឋកិច្ចថ្មី សម្រាប់កាកសំណល់កសិកម្ម ដែលជាទិសដៅស្របតាមនិន្នាការនៃសេដ្ឋកិច្ចបៃតង និងផ្ដើមធុរកិច្ចបៃតង។ក្នុងដំណើរការពង្រីកទីផ្សារ Mr. Muop (ននោង) សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។ ផលិតផលរបស់ម៉ាកយីហោនេះ បច្ចុប្បន្នបានលក់ក្នុងប្រព័ន្ធផ្សារទំនើប AEON នៅប្រទេសជប៉ុន ដែលជាទីផ្សារដ៏ល្បីល្បាញ ចំពោះស្តង់ដារត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ លើសពីនេះ ម៉ាកយីហោនេះក៏រក្សាការនាំចេញស្ថិរភាពទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាមួយនឹងផលិតផលសំខាន់ៗ ដូចជា ប្រដាប់លេងសម្រាប់សត្វចិញ្ចឹម ប្រដាប់លាងចាន និងអេប៉ុងងូតទឹក។ វត្តមាននៅក្នុងបណ្ដាទីផ្សារ "ស្តង់ដារខ្ពស់" ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាសក្ខីភាពច្បាស់លាស់ចំពោះគុណភាព និងនិរន្តរភាពនៃផលិតផល។
នាពេលខាងមុខ Mr. Muop (ននោង) នឹងបន្តពង្រីកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រមទាំងអនុវត្តយុទ្ធសាស្ត្រលក់ផលិតផលផ្ទាល់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Amazon។ ម៉ាកយីហោនេះសង្ឃឹមថា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកសកលនេះ នឹងក្លាយជាឃ្នាស់ ជួយសហគ្រាសបញ្ជាក់ពីជំហររបស់ខ្លួនក្នុងវិស័យផ្គត់ផ្គង់ផលិតផលធ្វើពីសាញននោង ដែលស្និទ្ធិស្នាលជាមួយបរិស្ថាន។
Mr. Muop (ននោង) មិនត្រឹមតែជារឿងផ្ដើមធុរកិច្ចដ៏ជោគជ័យមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារូបភាពនៃគំរូបៃតងផង ទីដែលអាជីវកម្មដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវសង្គម និងបរិស្ថាន។ តាមរយៈការរស់ឡើងវិញនូវតម្លៃនៃកសិកផលប្រពៃណី ម៉ាកយីហោនេះកំពុងរួមចំណែកក្នុងការនាំយកផលិតផលវៀតណាមឈានចូលទៅក្នុងទីផ្សារអន្តរជាតិ ឆ្ពោះទៅរកអនាគតអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ ថាវ វី / VNP - រូបថត៖ Mr. Muop (ននោង), ថុងហាយ / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង















