05/07/2021 12:20 GMT+7 Email Print Like 0

4WHO ព្រមានពី “ដំណាក់កាលគ្រោះថ្នាក់” ដោយសារវីរុសបំប្លែង Delta

បុគ្គលិកពេទ្យចាក់វ៉ាក់សាំងជូនពលរដ្ឋនៅ Hyderabad ប្រទេសឥណ្ឌា។ (រូបថត៖ AFP/VNA)
 

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ពិភពលោកកំពុងស្ថិតនៅក្នុង “ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត” នៃជម្ងឺរាតត្បាតកូវីដ ១៩ ដោយសារការឆ្លងរាលដាលនៃវីរុស SARS-CoV-2 បំប្លែងថ្មី Delta នៅប្រទេសយ៉ាងហោចណាស់ចំនួន៩៨កន្លែងលើទូទាំងពិភពលោក។ តាមលោកថា វីរុសបំប្លែងថ្មីនេះមានគ្រោះថ្នាក់បំផុត ពីព្រោះវានៅតែប្រែខ្លួនជាបន្តទៀត ហើយកំពុង “ញាំញី” នៅប្រទេសជាច្រើន។

អ្នកដឹកនាំ WHO ចាត់ទុកថា ត្រូវការតាមដានបំប្លែងថ្មីៗនៃវីរុស SARS-CoV-2 ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធ្វើតេស្ត ការរកឃើញយ៉ាងឆាប់ ការធ្វើចត្តាឡីស័កនិងព្យាបាល ក៏ដូចជាការគោរពវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតទាំងអស់ ក្នុងនោះមានការពាក់ម៉ាស់និងរក្សាគម្លាតសង្គមផងដែរ។

ក្រៅពីនោះ លោក Ghebreyesus ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធានាថា នៅរយៈពេលដូចគ្នានៃឆ្នាំក្រោយ ប្រទេសនីមួយៗនឹងមានចំនួនប្រជាជនយ៉ាងហោចណាស់ចំនួន៧០% ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ ដើម្បីសម្រេចបានគោលដៅនេះ ប្រទេសទាំងឡយចាំបាច់ត្រូវជួយឧបត្ថម្ភគ្នាទៅវិញទៅមក ជាវ៉ាក់សាំង ម៉ាស៊ីនជំនួយដង្ហើម ឱសថនិងការធ្វើតេស្ត ព្រមទាំងបង្កើនល្បឿនចាក់វ៉ាក់សាំងផងដែរ។ លោកបានបញ្ជាក់ថា នេះជាវិធានការល្អបំផុតដើម្បីបន្ថយល្បឿនឆ្លងរាលដាលនៃជម្ងឺរាតត្បាតកូវីដ ១៩។

ក្នុងពេលជាមួយគ្នានោះ យោងតាមគេហទំព័រស្ថិតិ Worldometers.info បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក ទ្វីបអាស៊ីជាតំបន់ដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតលើពិភពលោក ដោយចំនួនជាង១៤០ពាន់នាក់ ខណៈដែលអាមេរិកខាងត្បូងជាតំបន់ដែលមានចំនួនករណីស្លាប់ខ្ពស់បំផុត ដោយចំនួន ជាង២៨០០នាក់។ ឥណ្ឌានិងឥណ្ឌូនេស៊ីជាប្រទេសអាស៊ីចំនួន២ដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ