27/09/2021 14:40 GMT+7 Email Print Like 0

អ្នកជំនាញនិងអ្នកប្រាជ្ញឆែកវាយតម្លៃខ្ពស់ពីសុន្ទរកថារបស់លោកប្រធានរដ្ឋវៀតណាមនៅអង្គការសហប្រជាជាតិ

តាមការធ្វើអត្ថាធិប្បាយរបស់លោកបណ្ឌិត Jan Hornat អ្នកជំនាញអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Charles សុន្ទរកថារបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបង្ហាញឲ្យឃើញថា វៀតណាមជាគំរូមួយនៃប្រទេសសមាជិកដោយមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ដែលចូលរួមចំណែកយ៉ាងសកម្មទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកលរបស់សហគមន៍អន្តរជាតិ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសម័យពិភាក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអំពីសន្តិសុខអាកាសធាតុ។ (រូបថត៖ VNA)


អ្នកជំនាញនិងអ្នកប្រាជ្ញជាច្រើនរបស់ឆែកបានវាយតម្លៃខ្ពស់ពីខ្លឹមសារនានាក្នុងសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នៅសម័យប្រជុំលើកទី៧៦នៃមហាសន្និបាតអង្គការសហប្រជាជាតិ ជាពិសេសគឺរាល់គំនិតផ្ដួចផ្ដើមនិងសំណើររបស់ វៀតណាមនៅសម័យពិភាក្សាជាន់ខ្ពស់រួមក្រោមប្រធានបទឆ្ពោះទៅរកស្ដារស្ដារឡើងវិញក្រោយជម្ងឺរាតត្បាតកូវីដ ១៩ ហើយនៅសម័យពិភាក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីសន្តិសុខអាកាសធាតុ។

លោកបណ្ឌិត Takashi Hosoda អ្នកជំនាញផ្នែកគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនិងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Charles (សាធារណៈរដ្ឋឆែក) ចាត់ទុកថា លោកប្រធានរដ្ឋ Nguyen Xuan Phuc មានសុន្ទរកថាដ៏ជ្រាលជ្រៅនៅសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងនោះ លោកប្រធានរដ្ឋវៀតណាមបានរំលេចសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាសកល។ ប្រការនេះគឺសមស្របនឹងនិន្នាការពហុប៉ុលរបស់ពិភពលោក នា បច្ចុប្បន្ន ព្រមទាំងជួយវៀតណាមរក្សាបាននូវគោលនយោបាយកិច្ចការបរទេសពហុភាគីនិងពហុជាន់ ក៏ដូចជារួមចំណែកទៅក្នុងស្ថិរភាពនៃតំបន់និងពិភពលោកផងដែរ។

ក្នុងពេលជាមួយគ្នានោះ តាមការធ្វើអត្ថាធិប្បាយរបស់លោកបណ្ឌិត Jan Hornat អ្នកជំនាញអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Charles សុន្ទរកថារបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបង្ហាញឲ្យឃើញថា វៀតណាមជាគំរូមួយនៃប្រទេសសមាជិកដោយមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ដែលចូលរួមចំណែកយ៉ាងសកម្មទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកលរបស់សហគមន៍អន្តរជាតិ។ សុន្ទរកថាបានថ្កោលទោសគ្រប់អំពើបង្ខិតបង្ខំដោយអំណាច ដែលរំលោភបំពានទៅលើគោលការណ៍ជាសារវ័ន្តនៃធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ ព្រមទាំងរំលេចសារសំខាន់នៃលទ្ធិពហុភាគីនិយមនិងច្បាប់អន្តរជាតិជាកត្តាស្នូលនៃសណ្ដាប់ធ្នាប់ពិភពលោក ដែលគួរតែត្រូវបានគោរពនៅក្នុងទំនាក់ទំនងអន្តរជាតិក៏ដូចជាក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនានា រួមទាំងបញ្ហាជម្លោះអធិបតេយ្យភាពដែនដីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ