• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈឹមទទួល​បន្ទុកការងារ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ​​


 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN)
 

​នាព្រឹក​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម ទទួលបន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ បានរៀបចំកិច្ចប្រជុំលើកទី១៦ ដើម្បីបូកសរុបសកម្មភាពក្នុងឆមាសទីមួយឆ្នាំ២០១៩ ក៏ដូចជាដាក់​ចេញ​ភារកិច្ច សំខាន់ៗក្នុងឆមាសទី២ផងដែរ។
 
អញ្ជើញថ្លែងសន្និដ្ឋាន​នៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធាន​គណៈ​​កម្មាធិការ បានលើកច្បាស់ថា កម្មា ភិបាល បក្ខជន និងមហាជន​មាន​ក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ ហើយវាយ តម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់បក្សនិងរដ្ឋនាពេល កន្លង​ទៅ។ នេះជា​កត្តាមួយដើម្បីបង្កើតនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរបប។
 
និយាយ​ដល់ទិសដៅ ភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស ប្រធាន រដ្ឋបានចាត់ទុកថា៖ “មិនមាន​ការ​បញ្ឈប់​ឬការស្ទាក់ស្ទើរយ៉ាងដាច់ខាត។ យើងត្រូវជ្រួតជ្រាប យ៉ាងជ្រាលជ្រៅនូវគោលជំហរនេះ ហើយបក្ស​ទាំង​មូល ប្រជាជនទាំងមូលត្រូវ ប្ដេជ្ញាចិត្ត មិនអាចបញ្ឈប់ មិនអាចមិនធ្វើបានឡើយ។ ដោយសារតែនេះជា សំណូម​ពរ​របស់បដិវត្តន៍ ជាតម្រូវការនិងបំណងប្រាថ្នារបស់ប្រជាជនក៏ដូចជា របស់បក្សផងដែរ។ ប្រសិន​បើ​មាន​​នរណាម្នាក់ស្ទាក់ស្ទើរ សូមរាយការណ៍ហើយ ស្វ័យលាលែងពីតំណែង”។
 
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋបានសំណូមពរអោយដោះស្រាយ រាំងស្កាត់ ប្រកបដោយ​ប្រសិទ្ធភាព​នូវស្ថាន​ភាព​ “អំពើពុករលួយតិចៗ” ជំរុញការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយនៅតាមក្រសួង ស្ថាប័ន តំបន់ និង​មូល​ដ្ឋាន​ ​ប្ដេជ្ញាបញ្ចេញកម្មាភិបាលពុករលួយ កម្មាភិបាលគ្មានគុណធម៌ ចេញពីក្បាលម៉ាស៊ីន របស់បក្ស​និង​រដ្ឋ​។ ​ទន្ទឹមនឹង​នោះ បន្តជំរុញខ្លាំងនិងលើកកំពស់ប្រសិទ្ធភាពនូវ ការងារផ្សព្វផ្សាយ ឃោសនា អប់រំ​អំពី​ការ​ប្រយុទ្ធ​ប្រ​ឆាំង​អំពើ​ពុករលួយផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top