• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញ


ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល។ (រូបថត៖ VGP)
 

នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល នារសៀលថ្ងៃទី២ តុលា នៅទីក្រុងហាណូយ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋា ភិបាលវៀតណាមលោក Mai Tien Dung បានឲ្យដឹងថា យោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលគឺស្ថានភាពសេដ្ឋកិច្ចក្នុងខែកញ្ញា មានចំណុចភ្លឺជាច្រើន។

ទីមួយគឺការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ទទួលបានប្រសិទ្ធភាពខ្ពស់ ដោយមិនកត់ត្រាករណីឆ្លងជម្ងឺថ្មីក្នុងសហគមន៍ក្នុងអំឡុងពេល៣០ថ្ងៃកន្លងមកនោះឡើយ។ វិស័យកសិកម្មទំនងជាសម្រេចបានទំហំនាំចេញចំនួន៤១ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំនេះ ខណៈដែលវិស័យឧស្សាហកម្មទទួលបានកំណើនប្រមាណ ២,៦៩%។ ក្នុងបរិបទដ៏លំបាកដោយសារជម្ងឺរាតត្បាត វៀតណាមនៅតែទទួលបានអតិរេកពាណិជ្ជកម្មចំនួន១៧ពាន់លានដុល្លាអាមេរិក។ លោក Mai Tien Dung បានអះអាងថា៖

“ស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ម៉ាក្រូសេដ្ឋកិច្ចរក្សាបាននូវស្ថិរភាព ជាពិសេសគឺ ក្នុងត្រីមាសទី៣កន្លងទៅ ទោះបីជាប្រទេសជាតិទាំងមូលត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែ GDP ក្នុងរយៈពេល៩ខែកន្លងមកនៅតែកើន២,១២%។ នេះជាបុព្វបទដ៏សំខាន់ដែលជួយឲ្យយើងឆ្ពោះទៅរកកំណើនវិជ្ជមានក្នុងពេញមួយឆ្នាំ។ វៀតណាមជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលទទួលបានកំណើនវិជ្ជមាន ហើយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចលើពិភពលោកដែលទទួលបានកំណើនវិជ្ជមានផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top