• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបមានការប្រុងប្រយ័ត្នអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន

ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោក Phil Hogan បានឲ្យដឹងថាប្លុកនេះនឹងពិនិត្យមើលថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំធេងរវាងសហរដ្ឋអាមេរិកនិងចិនមានការគោរពតាមគោលការណ៍ពិភពលោកដែរឬទេ។

ប្រធានាធិបតីអាមេរិក លោក Donald Trump (ខាងស្តាំមុខ) និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He (ឆ្វេងមុខ) ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ THX / TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងប្រទេសអង់គ្លេសនាថ្ងៃទី ១៦ ខែមករាលោក Hogan បាននិយាយថា “យើងនឹងត្រូវវាយតម្លៃថាតើកិច្ចព្រមព្រៀងនេះ មានការគោរពតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឬទេ”។

មួយថ្ងៃមុននេះសហរដ្ឋអាមេរិកនិងចិនបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នៅសេតវិមាន។ យោងតាមកិច្ចព្រមព្រៀងនេះប្រទេសចិនបានសន្យាទិញទំនិញដោយមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ឆ្នាំខាងមុខហើយជាថ្នូរនឹងទីក្រុងវ៉ាស៊ីនតោនមិនដាក់ពន្ធលើទំនិញចិនចំនួន ១៦០ ពាន់លានដុល្លារដែលត្រូវបាន គេរំពឹងថានឹងចាប់ផ្ដើមមានសុពលភាពនាថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ នៅពេលដំបូងព្រមទាំងរឹតបន្តឹងកម្រឹតពន្ធមួយចំនួនដែលបានដាក់លើទំនិញចិន។ ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងប្រទេសទាំងពីរគឺជាជំហានដំបូងក្នុង​ការដោះស្រាយសង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេលជិត ២ ឆ្នាំរបស់ខឿនសេដ្ឋកិច្ចធំបំផុតទាំង ២ ក្នុងពិភពលោក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top