• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធភាពសហករណ៍មានបេសកកម្មសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្ម

 នារសៀលថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហា​ណូយ នាយករដ្ឋមន្រ្តីវៀតណាម ​លោក Nguyen Xuan Phuc បាន​ជួបធ្វើការ​ជាមួយសម្ព័ន្ធភាពសហករ​ណ៍ វៀតណាមអំពីសភាពការណ៍អភិវឌ្ឍ​សេដ្ឋកិច្ចសហករណ៍។ 
 
ថ្លែងមតិនៅទីនេះ លោក Nguy​en Xuan Phuc អះអាងថា សហករណ៍មានបេសក​កម្មដ៏សំខាន់ក្នុង ដំណើរការ​ធ្វើ​សមាហរណ​កម្ម ដោយរួមវិភាគទានយ៉ាងសកម្ម​ទៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់​ប្រទេសជាតិ ពិសេសគឺ​មាន​សហករណ៍​កាន់តែច្រើនដែល ធ្វើសកម្មភាពប្រ​កបដោយប្រសិទ្ធភាព បង្កើតប​ន្ថែមការងារធ្វើនិងលើកស្ទួយ​ ជីវភាពរស់​នៅសំរាប់​ប្រជាជន។
 
ដើម្បីប្រព័ន្ធសេដ្ឋកិច្ចសហករណ៍ប​ន្តអភិវឌ្ឍន៍ដោយចីរភាពនាពេ​លខាងមុខ លោកនាយករដ្ឋ​មន្រ្តីបាន​សំណូម​ពរ​ឲ្យជួរកម្មាភិបាល​ក្នុងសហករណ៍ត្រូវផ្លាស់ប្ដូរ ថ្មីការត្រិះ​រិះ របៀបធ្វើ និងសហការជាមួយក្រសួ​ង ស្ថាប័នពាក់ព័ន្ធ​នានា​ដើម្បី​ អភិវឌ្ឍន៍។ លោកនាយករដ្ឋមន្រ្តីក៏ស្នើឲ្យបណ្ដាតំប​ន់ចាំបាច់ត្រូវសុក្រិតរបៀប រប​ប គោលនយោបាយ ច្បាប់ ព្រម​ទាំងរៀប​ចំឡើងវិញ​និងអភិវឌ្ឍន៍ខ្សែសង្វាក់ តំលៃផលិ​តកម្ម ចាប់ពីការ​ផលិតដល់​ការ​ប្រមូល​ទិញ​និង​លក់​ចេញ​នៅទីផ្សារ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top