• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឥណ្ឌាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ


សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លោក Tran Quoc Vuong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma (រូបថតៈ TTXVN)
 

វៀតណាម​ជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងចង់លើកកម្ពស់ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា។
 
ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅវៀតណាម លោក Pranay Verma នាថ្ងៃទី ៤ សីហានៅទីក្រុងហាណូយ លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានអះ អាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណង ចង់លើកកម្ពស់ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង វៀតណាមនិងឥណ្ឌា។ ជាមួយគ្នានេះ លោក Tran Quoc Vuong ក៏បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា លើបញ្ហាសមុទ្រខាងកើត ដោយបញ្ជាក់គោលជំហរឥតងាករ៉េរបស់វៀតណាម គឺមានបំណងប្រាថ្នាចង់ឲ្យភាគីពាក់ព័ន្ធ ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
 
ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Verma បានអះអាងថា រដ្ឋាភិបាលឥណ្ឌាបានគាំទ្រជានិច្ចដល់ការជំរុញទំនាក់ទំនងជាមួយវៀតណាម ដោយមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងជាងទៀតជាមួយវៀត ណាមដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top