• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ (POC)​នៃ​សហភាពប្រៃសណីយ៍សកល (UPU) សម្រាប់អាណត្តិ ២០២២-២០២៥

នាថ្ងៃទី ២៦ ខែសីហា នៅក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅក្នុង ក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ២៧ នៃសហភាពប្រៃសណីយ៍ សកល (Universal Postal Union –UPU) នោះ វៀតណាមបានជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ នៃ UPU សម្រាប់អាណត្តិ ២០២២-២០២៥។

សកម្មភាពបោះឆ្នោត (រូបថត៖ vnpost.vn)

នេះជាលើកដំបូងហើយដែលវៀតណាមបានចុះឈ្មោះក្នុងមុខតំណែងនេះ។ មហាសន្និបាតលើកទី ២៧ របស់ UPU បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូផងនិងផ្ទាល់ផងនៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។ នៅក្នុងមហាសន្និបាតនេះ បណ្ដាប្រទេសបានបោះឆ្នោតជ្រើសតាំងសមាជិកចំនួន ៤០ ប្រទេស នៃក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍។ នេះគឺជាការបោះឆ្នោតដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់។

ការដែលបណ្ដាប្រទេសបានផ្ដល់ទំនុកចិត្តបោះឆ្នោតជូនវៀតណាមជាសមាជិកនៃ ក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍  UPU មិនត្រឹមតែបានអះអាងតួនាទី និងឋានៈកាន់តែខ្ពស់នៅឆាក់អន្តរជាតិរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសរឲ្យឃើញនូវការខិតខំប្រឹងប្រែងដ៏ធំធេងនៃផ្នែក ប្រៃសណីយ៍វៀតណាមទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top