• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធាន​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារ​
ពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwakwa 

 នៅក្នុងជំនួបទទួលជួបជា​មួយអនុប្រធានធនាគារពិ​ភពលោក ទទួលបន្ទុកតំបន់អាស៊ី-​ប៉ាស៊ីហ្វិកលោកស្រី​ Victoria​ Kwakwa នារសៀលថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ​២០១៨ ​នោះ ប្រធានរដ្ឋ​សភាវៀតណាម លោកស្រី ​Nguyen Thi Kim Ngan បានសង្កត់ធ្ងន់​ថា ធនាគារពិភព​លោក (WB) ជាដៃគូអភិវឌ្ឍន៍និ​ងជាស្ថាប័ន ជួ​យផ្តល់​មតិ​យោបល់​លើគោលនយោបាយ​សំខាន់ៗ របស់រដ្ឋាភិបាល​វៀតណាម ដែល​បានរួម​ចំណែក​ទៅក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សង្គម របស់វៀតណាម​។

សំដៅបង្កើននិ​ងពង្រីកភាពជាដៃគូសហប្រតិ​បត្តិការ រវាងវៀតណាម​និយាយរួម​និង រដ្ឋសភា វៀតណាម​និយាយ​ដោយឡែកជាមួយ​ធនាគារពិភពលោក ​ប្រធានរដ្ឋសភាវៀតណាម បា​នស្នើឲ្យ WB ​បន្តជួយ​ឧបត្ថម្ភ​វៀត​​ណាម​ ក្នុងការកសាងគោល​នយោបាយនិងក្របខ័ណ្ឌច្បាប់ ដើ​ម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិ​ច្វ ជម្រុញ​កំណើន​ អភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស និងធានាឱ្យមាន​ភាពសុខដុមរមនាក្នុ​ងសង្គម​។

ចំណែក​ឯ លោកស្រី Victoria Kwakwa បានឲ្យដឹងថា ធនាគារពិភ​ពលោកមានបំណ​ង ជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុង​​ការពិនិត្យ​ និងស្រាវជ្រាវដើម្បីដោះស្រាយរា​ល់ការសាកល្បងទាក់ទិន ​ដល់កិច្ចការពារបរិ​ស្ថាន​ដូច​ជា៖ បញ្ហា​កាក​​សំណល់​ពុលតាម​រយៈបច្ចេក​វិទ្យា និងការពារបរិស្ថា​នក្នុងអាជីវកម្មជាដើ​ម៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top