• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានមហាសន្និបាត UNESCO នីតិកាលទី៤១វាយតម្លៃខ្ពស់ចំពោះការវិលត្រឡប់មករបស់វៀតណាមក្នុងក្រុមប្រឹក្សាប្រតិបត្តិ

ឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ប្រធាន មហាសន្និបាត UNESCO នីតិកាលទី៤១ លោក Santiago Irazabal Mourao បាន បញ្ជាក់ថា ការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើកទី៥ បាននាំមកជូនមហា សន្និបាតនូវលក្ខណៈសម្បូរបែបខាងវប្បធម៌ ប្រវត្តិ សាស្ត្រ និងការសម្លឹងមើលសង្គមក្រោមជ្រុងផ្សេងៗគ្នា។

ទិដ្ឋភាពនៅកិច្ចប្រជុំនៃមហាសន្និបាត UNESCO នីតិកាលទី៤១។ (រូបថត៖ VOV)


នៅថ្ងៃទី២៤ ខែវិច្ឆិកា កិច្ចប្រជុំនៃមហាសន្និបាតនីតិកាលទី៤១របស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) បានបិទបញ្ចប់ក្រោយរយៈពេល២សប្ដាហ៍ធ្វើការ។ ក្នុងកិច្ចប្រជុំនេះ វៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុម ប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ២០២១-២០២៥ ជាមួយ នឹងសម្លេងគាំទ្រជិត៩២% ឈរចំណាត់ទី៦ក្នុងចំណោមប្រទេសជាប់ឆ្នោតទាំង២៧។
ឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ប្រធាន មហាសន្និបាត UNESCO នីតិកាលទី៤១ លោក Santiago Irazabal Mourao បាន បញ្ជាក់ថា ការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើកទី៥ បាននាំមកជូនមហាសន្និបាតនូវលក្ខណៈសម្បូរបែបខាងវប្បធម៌ ប្រវត្តិ សាស្ត្រ និងការសម្លឹងមើលសង្គមក្រោមជ្រុងផ្សេងៗគ្នា។

ចំពោះ UNESCO ភាពសម្បូរបែបនៃវប្បធម៌ គំនិតនិងការជជែកពិភាក្សាគឺជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ ការសម្លឹងមើលតាមជ្រុងដោយឡែករបស់វៀត ណាម ប្រាកដថា នឹងធ្វើឲ្យកាន់តែសម្បូរបែបនូវការជជែកពិភាក្សា ក៏ដូចជាមតិ យោបល់ និងដំណោះស្រាយដែលត្រូវបានបង្ហាញនៅតាមវេទិកានានារបស់ UNESCO ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top