28/11/2021 13:50 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ គោលដៅគឺវៀតណាមត្រូវតែផលិតវ៉ាក់សាំងនិងថ្នាំដើម្បីព្យាបាលជំងឺកូវីដ ១៩

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឱ្យបានល្អ ត្រូវតែមានវ៉ាក់សាំងនិងវិធានការបង្ការជំងឺរាតត្បាត បូករួមនឹងការយល់ដឹងរបស់ប្រជាជនអំពីការការពារជំងឺរាតត្បាត។
 

លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងកិច្ចប្រជុំការងារ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន អង្គភាពនានាស្តីពីការជំរុញការស្រាវជ្រាវនិងផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ ១៩ ក្នុងប្រទេស ក៏ដូចជាការនាំចូលវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ ១៩។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឱ្យបានល្អ ត្រូវតែមានវ៉ាក់សាំងនិងវិធានការបង្ការជំងឺរាតត្បាត បូករួមនឹងការយល់ដឹងរបស់ប្រជាជនអំពីការការពារជំងឺរាតត្បាត។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្ថាប័ននិងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីគោលដៅរួម ដើម្បីផលប្រយោជន៍ជាតិ ប្រយោជន៍របស់ប្រជាជន និងត្រូវដាក់សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាអាទិភាពចម្បង។ គោលដៅគឺធ្វើយ៉ាងម៉េចដើម្បីផលិតវ៉ាក់សាំង ថ្នាំ ផលិតផលជីវសាស្រ្ត រួមទាំងឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក យ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ប៉ុន្តែត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ