• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចចូរួមសន្និសីទCOP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋាន Prestwick ប្រទេសស្កុតឡែន ដោយចាប់ផ្តើម បំពេញដំណើរទស្សនកិច្ចចូរួមសន្និសីទ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេសតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (ស្ដាំ) (រូបថត៖ TTXVN)


តាមផែនការ ក្នុងកម្មវិធីការងារចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួម និងថ្លែងសុន្ទរកថានៅ សន្និសីទCOP26; មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ មូលនិធិអន្តរជាតិ និងចូលរួមក្នុងព្រឹត្តិការណ៍ ប្រកាសគំនិតផ្តួចផ្តើមរបស់ដៃគូសំខាន់ៗមួយចំនួននៅខាងក្រៅ COP26។

ការចូលរួមសន្និសីទ COP26 នៅកម្រិតខ្ពស់បានបង្ហាញយ៉ាងច្បាស់លាល់នូវសារអំពីប្រទេសវៀតណាមមានការទទួលខុសត្រូវ សកម្ម រួមដៃជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ; ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ព្រមទាំងការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះយន្តការរបស់ភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងមានជំនួបជាមួយថ្នាក់ដឹកនាំអង់គ្លេស; ធ្វើការជាមួយសហគ្រាសនានា; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មមួយចំនួន; ជួបជាមួយតំណាងសហគមន៍ជនវៀតណាមនៅអង់គ្លេស។

ការដែលលោកនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេសនឹងរួមចំណែកពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុភាគី នាំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាពជាក់ស្ដែងថែមទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top