• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើការវិនិយោគដោយផ្តោតសំខាន់លើចំណុចស្នូលនៅក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ច

សមាជិកសមាជិការដ្ឋសភាជាច្រើនបានវាយតម្លៃថា ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះ គ្មានពេល ណាដែលសេដ្ឋកិច្ច វៀតណាមត្រូវរងផលប៉ះពាល់លើទិដ្ឋភាពជាច្រើនដូចបច្ចុប្បន្ននេះ ឡើយ។ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចក្នុងត្រីមាសទី៣និងក្នុង អំឡុងពេល៩ខែកន្លងមកក៏មានចំណុចភ្លឺមួយចំនួនផងដែរ។

សមាជិករដ្ឋសភាលើកមតិនៅកិច្ចពិភាក្សា។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២១ ខែតុលា សមាជិកសមាជិការដ្ឋសភាដែលអញ្ជើញចូលរួម សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ បានពិភាក្សាតាមក្រុមអំពីខ្លឹមសារជា ច្រើន ក្នុងនោះមានលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១; គម្រោង ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២២; របាយការណ៍អំពីការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតកូវីដ-១៩ និងស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តលេខ៣០នៃសម័យប្រជុំ លើកទី១ រដ្ឋសភានីតិកាលទី១៥។ នៅកិច្ចពិភាក្សា សមាជិកសមាជិការដ្ឋសភាជា ច្រើនបានវាយតម្លៃថា ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះ គ្មានពេល ណាដែលសេដ្ឋកិច្ចវៀតណាមត្រូវរងផលប៉ះពាល់លើទិដ្ឋភាពជាច្រើនដូចបច្ចុប្បន្ននេះ ឡើយ។ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចក្នុងត្រីមាសទី៣និងក្នុង អំឡុងពេល៩ខែកន្លងមកក៏មានចំណុចភ្លឺមួយចំនួនផងដែរ។ លោក Hoang Van Cuong សមាជិករដ្ឋសភានៃទីក្រុងហាណូយ បានលើកមតិថា៖

“ជាពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យតែមួយគត់ទទួលបានកំណើនវិជ្ជ មានក្នុងត្រីមាសទី៣។ ហេតុដូច្នេះ យើងត្រូវក្រឡេកមើលឡើងវិញនូវការអភិវឌ្ឍ កសិកម្ម។ ពិតណាស់ថា ក្នុងរចនាសម្ព័ន្ធនាំចេញ គឺកសិកម្មវៀតណាមមានប្រៀបខ្លាំង ជាច្រើន។ ដូច្នេះ ត្រូវមានបែបផែនផ្សេងៗដើម្បីវិនិយោគសម្រាប់កសិកម្មនាពេល អនាគត។ ទីពីរគឺការរួមវិភាគទានយ៉ាងល្អប្រពៃនៃផ្នែកនាំចេញ។ ក្នុងអំឡុងពេល៩ ខែកន្លងមក ទំហំនាំចេញនៅតែកើនឡើងជាង១០%។ ក្នុងដំណាក់កាលស្ដារនាពេល ក្រោយមក យើងគួរតែផ្ដល់អាទិភាពដល់ក្រុមមុខទិញនាំចេញដែលមានប្រៀបខ្លាំង”។

សមាជិកសមាជិការដ្ឋសភាក៏បានវាយតម្លៃថា ក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩នាពេលកន្លងមក ទោះជាខេត្តក្រុងមួយចំនួនមិនទាន់មានភាពបត់បែន ក៏ដោយ ប៉ុន្តែចំណុចសំខាន់គឺវៀតណាមបានដោះស្រាយបញ្ហាវ៉ាក់សាំងប្រកបដោយ ជោគជ័យ។ ចាប់តាំងពីខែមេសាមក វៀតណាមបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួនជិត៧០លានដូស។ ក្រៅពីនោះរដ្ឋាភិបាលក៏បានចេញផ្សាយគោលនយោបាយ ពន្យាពេល លើកពេលបង់ពន្ធដោយទាន់ពេលវេលា ដោយជួយកាត់បន្ថយការលំបាក សម្រាប់អង្គភាពអាជីវកម្ម និងនិយោជិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top