28/07/2021 08:20 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី

ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្ដានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព។

ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី


ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដាឆ្នាំ ២០២១) នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលីនៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលី (ផ្លូវ Bac Son ទីក្រុងហាណូយ) និងអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព។ អញ្ជើញចូលរួមពីធីឧទ្ទិសវិញ្ញណក្ខ័ន្ធនេះមានវត្តមាន ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។

នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលីនៅវិថី Bac Son ទីក្រុងហាណូយ នោះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានអញ្ជើញដាក់កម្រងផ្ដា ឧទ្ទិសវិញ្ញណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលី ដោយបានសម្ដែងការសោកស្ដាយដ៏ជ្រាលជ្រៅចំពោះវីរៈជនឆ្នើមរបស់ប្រជាជាតិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុតស៊ូ រំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ ដើម្បីឯករាជ្យ សេរីភាព របស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា“ដឹងគុណចំពោះវីរៈយុទ្ធជនជានិច្ច” ។

នាថ្ងៃដដែល ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្ដា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមាន តំកល់ សព។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា“ដឹងគុណលោកប្រធានហូជីមិញដ៏មហិមាជានិច្ច”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ