• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅយេម៉ែននិងហៃទី

នៅថ្ងៃទី ២៣ ខែសីហា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាអំពីស្ថានភាពនៅ យេម៉ែន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅយេម៉ែន (រូបថត៖ VOV)


ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានសង្កត់ធ្ងន់ថា ការបង្កើនយោធាគឺជាឧបសគ្គដ៏ធំបំផុតមួយចំពោះដំណើរការសន្តិភាពនៅក្នុងប្រទេសនេះ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ខិតខំប្រឹងប្រែងសហការជាមួយបេសកជនពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដៃគូក្នុងតំបន់និងសហគមន៍អន្តរជាតិ ដើម្បីទទួលយកសំណើសន្តិភាពដឹកនាំដោយអង្គការសហប្រជាជាតិសម្រាប់យេម៉ែន។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិនិងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥៧៣ ក្នុងនោះមានកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគាំទ្រការអំពាវនាវរបស់មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ស្តីពីការអនុវត្តសិទ្ធិកុមារបានទៅសាលារៀននិងសហការគ្នាដើម្បីសម្រេចបាននូវសន្តិភាពនិរន្តរភាព នៅយេម៉ែន។

នាថ្ងៃដដែល ថ្លែងនៅក្នុងសម័យប្រជុំពិភាក្សាអំពីស្ថានភាពហៃទី ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានសម្តែងនូវសាមគ្គីភាពរបស់វៀតណាមជាមួយហៃទីក្នុងគ្រាលំបាកនេះ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើអាទិភាពកំពូលនាពេលបច្ចុប្បន្ន គឺពង្រឹងសកម្មភាពជួយសង្គ្រោះមនុស្សធម៌ ធានាសន្តិសុខសម្រាប់តំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនិងអំពាវនាវ សហគមន៍អន្តរជាតិជួយគាំទ្រហៃទីក្នុងការអនុវត្តអាទិភាពនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top