• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអូស្រ្តាលី៖ ប្រទេសវៀតណាមទប់ស្កាត់ជំងឺ Covid-19 លើកទី២យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពដោយគ្មានការចំណាយជាច្រើនឡើយ

សម្ព័ន្ធផ្សព្វផ្សាយព័ត៌មាន ABC របស់អូស្រ្តាលី កាលពីថ្ងៃទី ២៣ ខែកញ្ញាមានអត្ថបទមួយ ដែលវាយតម្លៃអំពីការឆ្លើយតបយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព ក៏ដូចជាមិនសូវចំណាយច្រើនចំពោះការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឲ្យ ជីវភាពរបស់នៅរបស់ប្រជាជនវៀតណាម មានភាពប្រក្រតីវិញយ៉ាងឆាប់ៗផងដែរ។

អត្ថបទរបស់ ABC បានវាយតំលៃពីរបៀបឆ្លើយតបនឹងជំងឺ Covid-19 របស់វៀតណាម។ (រូបថតអេក្រង់)

ម្ព័ន្ធផ្សព្វផ្សាយព័ត៌មាន ABC បានជឿជាក់ថា ការរីករាលដាលនៃជំងឺ   កូវីដ១៩លើកទី ២ បានផ្ទុះឡើងនៅទីក្រុង Da Nang ចាប់តាំងពីចុងខែកក្កដា ប៉ុន្តែដោយសារមានការបិទទីក្រុង រួមជាមួយការគ្រប់គ្រងយ៉ាងតឹងរឹងក្នុងការធ្វើដំណើរទៅនិងមកវិញទីក្រុងនេះបាន ជួយឲ្យវៀតណាមអាចរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាពផងដែរ។

អត្ថបទនេះក៏បានដកស្រង់សំដីរបស់លោកសាស្រ្តាចារ្យ Guy Thwaites នាយកនៃបន្ទប់ពិសោធន៍ស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ដែលមានទីស្នាក់ការប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ ប្រទេសវៀតណាមធ្វើតេស្តិ៍រកវីរុស ដោយរួមបញ្ចូលនឹងគ្នា នូវសំណាករបស់មនុស្សចំនួន ពី ៥ ទៅ ៦ នាក់ ឬសមាជិកក្នុងគ្រួសារមួយទាំងអស់ ដើម្បីធ្វើតេស្ត៍ក្នុងពេលតែមួយ ហើយប្រសិនបើ មានលទ្ធផលធ្វើតេស្តវិជ្ជមាននោះគេនឹងយកមកទៅធ្វើតេស្តជាលក្ខណៈដោយឡែកតែម្តង។ ដោយប្រើប្រាស់តាមវិធីនេះ ប្រទេសវៀតណាមអាចធ្វើតេស្តិ៍មនុស្សបាន ១០០.០០០ នាក់ ដោយធ្វើតេស្តត្រឹមតែ ២ ម៉ឺនដងតែប៉ុណ្ណោះ។ វិធីនេះបានជួយសន្សំសំចៃថវិកានិងពេលវេលាយ៉ាងច្រើនដល់ប្រទេសវៀតណាមផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top