• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់មួកសុវត្ថិភាពដល់សិស្សសាលាបឋមសិក្សា


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញវាយស្គរក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១
នៅសាលាបឋមសិក្សា  Tran Hung Dao ទីក្រុងហូជីមិញ (រូបថត៖ tuoitre.vn)

 

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅសាលាបឋមសិក្សា  Tran Hung Dao សង្កាត់ ១ ទីក្រុង ហូជីមិញដោយមានការចូលរូមរបស់លោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករ និងកូនសិស្សជាង ១៧០០ នាក់ដែលកំពុងសិក្សានៅសាលានេះផងដែរ។
 
ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្រ្តី  Truong Hoa Binh បានអញ្ជើញផ្ញើសេចក្តីជូនពរដ៏ល្អប្រសើរបំផុតក្នុងឱកាសនៃពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ដល់ជំនាន់លោកគ្រូអ្នកគ្រូអ្នក កម្មាភិបាលគ្រប់គ្រង បុគ្គលិកខាងអប់រំនិងសិស្សានុសិស្សទាំងអស់របស់សាលានេះផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានសង្ឃឹមថាលោកគ្រូអ្នកគ្រូ នឹងបន្តលើកកម្ពស់គុណភាពនៃការបង្រៀននិងការរៀនសូត្រដូច្នេះសាលាបឋមសិក្សា Tran Hung Dao តែងតែជាចំណុចភ្លឺសម្រាប់គុណភាពនៃការអប់រំថ្នាក់បឋមសិក្សានៅទីក្រុងហូជីមិញ ព្រមាទាំងមានកិត្តិយសដែលទទួលបានមេដាយការងារថ្នាក់ទី ២ ពីប្រធានរដ្ឋវៀតណាមផងដែរ។

ក្នុងពិធីនោះដែរ ជំនួសមុខនាយករដ្ឋមន្រ្តីវៀតណាម និងគណៈកម្មាធិការជាតិទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa BInh បានបំផុសចលនា “ ខែការពារសុវត្ថិភាពចរាចរណ៍សំខាន់សម្រាប់សិស្សដែលទៅសាលារៀន” (ខែកញ្ញា) និងអនុវត្តកម្មវិធីប្រគល់មួកសុវត្ថិភាពសម្រាប់សិស្សថ្នាក់ទី ១ ជិត ២ លាននាក់ក្នុងឆ្នាំសិក្សា ២០២០-២០២១ នៅទូទាំងប្រទេសក្រោមប្រធានបទ “រក្សាក្តីសុបិន្ត”ផងដែរ៕

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​


ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top