25/07/2020 15:01 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង

នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចទ្វេភាគីឡើងវិញ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha



ក្នុងជំនួបនេះ ភាគីទាំងពីរបានចែករំលែកនូវបទពិសោធន៍ស្តីពី ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសនីមួយៗ ក៏ដូចជាបញ្ជាក់ពី សារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានព្រមព្រៀងអនុវត្តរាល់វិធានការណ៍ ដែលសមស្របនឹងស្ថានភាពថ្មី ផងដែរ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានជូនដំណឹងថា វៀតណាមកំពុងពិចារណាបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ ជាមួយប្រទេសមួយចំនួនក្នុងនោះមានកូរ៉េខាងត្បូង។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន - កូរ៉េខាងត្បូង និងមេគង្គ - កូរេខាងត្បូង ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គផង។

ចំណែកឯរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បានយល់ព្រមនឹងបន្តចាត់វិធានការនានាដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម និងអះអាងថា កូរ៉េខាងត្បូង នឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការក្នុងយន្តការអាស៊ាននិងអនុតំបន់មេគង្គនាពេលខាងមុខ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ