• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យតេតប្រពៃណីខ្មែរដល់ប្រជាជនខ្មែរណាមបូ នៅវត្ត Cadaransi

នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះព្រះសង្ឃដែលបានដឹកនាំប្រជាជនអំណរបុណ្យតេតចូលឆ្នាំថ្មីពោរពេញទៅដោយអត្ថន័យ គ្រប់គ្រាន់និងមិនប្រមូលផ្តុំមនុស្សជាច្រើនឡើយ។

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យតេតប្រពៃណីខ្មែរដល់ប្រជាជនខ្មែរណាមបូ នៅវត្ត Cadaransi


នាព្រឹកថ្ងៃទី ២៦ ខែមេសា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញមកវត្ត Cadaransi មានទីតាំងនៅទីក្រុងហូជីមិញ ដើម្បីជូនពរបុណ្យតេតប្រពៃណីខ្មែរដល់ប្រជាជនខ្មែរដែលកំពុងរស់នៅ ទីក្រុងហូជីមិញនិងភាគខាងត្បូង។  នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះព្រះសង្ឃដែលបានដឹកនាំប្រជាជនអំណរបុណ្យតេតចូលឆ្នាំថ្មីពោរពេញទៅដោយអត្ថន័យគ្រប់គ្រាន់និងមិនប្រមូលផ្តុំមនុស្សជាច្រើនឡើយ។

ការដែលព្រះសង្ឃបានណែនាំឲ្យប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី តាមរយៈបណ្តាញអ៊ិនធឺរណែត ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញដូចសព្វថ្ងៃនេះគឺជាវិធីល្អ ហើយគួរតែពង្រីកថែមទៀតនាពេលខាងមុខ។  លោកឧបនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យប្រជាជនខ្មែរណាបូ បន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងមូល ដើម្បីអនុវត្តយ៉ាងតឹងរឹងនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

យ៉ាងណាមិញ ព្រះសង្ឃបន្តចលនានិងជួយគាំទ្រដល់ពុទ្ធបរិស័ទខ្មែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនិងធ្វើឱ្យជីវភាពរស់នៅមានស្ថេរភាព។ សូមជម្រាបថា ពិធីបុណ្យជូលឆាំថ្មីរបស់ជនជាតិខ្មែរណាមបូ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ដែលចំទៅនឹងអំឡុងពេលអនុវត្តន៍ការរក្សាគម្លាតសង្គមបានជាប្រជាជនត្រូវអំណរបុណ្យតេតនៅតាមផ្ទះប៉ុណ្ណោះ ជំនួសការទៅវត្តអ៉ារាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top