ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋ ទូតស្រីលង្កា
ទិដ្ឋភាពនៃជំនួប (រូបថត៖ Baoquocte.vn)
នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងការបរទេសឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅ វៀតណាមលោក Walpita Gamage Prasanna ក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh មានជំនឿជាក់ថា ការបោះឆ្នោតរដ្ឋសភាស្រីលង្កានាពេលខាងមុខ និងទទួលបានលទ្ធផលជាផ្លែផ្កាហើយរាល់វិធានការសម្របសម្រួលប្រទេស ដែលកំពុងត្រូវបានថ្នាក់ដឹកនាំស្រីលង្កាអនុវត្តន៍ នឹងនាំប្រទេសនេះកាន់តែអភិវឌ្ឍន៍ទៅមុខ។ លោកឧបនាយករដ្ឋមន្ត្រីមានក្ដីសង្ឃឹមថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម ឯកអគ្គរដ្ឋទូត Walpita Gamage Sampath Prasanna នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននៃភាគីទាំងពីរ ដើម្បីពង្រឹងការតភ្ជាប់ កីដូចជាជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Walpita Gamage Sampath Prasanna បានឲ្យដឹងថា ស្រីលង្កាជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ហើយមានគោលបំណងបន្តទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ រដ្ឋាភិបាលក្រសួង ស្ថាប័ននានា របស់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម