10/04/2019 10:53 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ វិស័យបន្សាំទៅនឹងបម្រែ បម្រួលអាកាសធាតុគឺជាសសរទ្រុងនៃទំនាក់ទំនងវៀតណាម-ហូឡង់


  ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧នេះ (រូបថត៖ VOV)
 

 ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន ចាត់ទុកថា ជាមួយ​បទ​ពិសោធន៍​និង​ប្រៀប​ខ្លាំងរបស់ខ្លួន ហូឡង់អាចជួ​យវៀត ណាមកសាង​ផែនការ​មេស្ដីពីធន​ធាន​ទឹក​និង​ការ​ការ​ពារ​បរិស្ថាន​ ប​ង្ការប្រឆាំង នឹងការស្រុតបាក់ដីតាមមាត់ទន្លេ ឆ្នេរ​សមុទ្រ ក៏ដូចជាការបន្សាំទៅនឹងបម្រែ ប​ម្រួល​អាកាស​ធាតុ​នៅតាមទីក្រុងនានានិងកា​រអភិវឌ្ឍថាមពលកកើតឡើងវិ​ញ ​ជាដើម។
 
នាព្រឹកថ្ងៃទី​៩ ខែមេសា នៅរដ្ឋធានីហាណូយ ផ្នែកវៀតណាមក្នុងគណៈ កម្មាធិការអន្តររដ្ឋាភិ បាលវៀតណាម-ហូឡង់ទទួល​បន្ទុកការ​បន្សាំទៅនឹងបម្រែ បម្រួលអាកាសធាតុនិងការ​គ្រប់គ្រងទឹក បានរៀបចំ​កិច្ចប្រជុំ​លើក​ទី៧។​ ឧប​នាយករដ្ឋម​ន្រ្តីវៀតណាមលោក Trinh Dinh Dung ប្រធានផ្នែកវៀតណាមក្នុង គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិ​បាល​វៀតណាម -ហូឡង់ទទួលប​ន្ទុកការ​បន្សាំទៅនឹង ​បម្រែប​ម្រួល​អាកាស​ធាតុ​និង​ការគ្រប់​គ្រង​ទឹក​ និ​ងរដ្ឋមន្រ្តីក្រសួងមូលដ្ឋានហេដ្ឋា ​រចនាសម្ព័ន្ធនិងគ្រប់គ្រងទឹក​ហូឡង់លោក​ Cara van Nieuwenhuizen បាន អញ្ជើញ​ធ្វើ​ជាសហប្រធាន​កិច្ច​ប្រជុំ។
 
ថ្លែង​នៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន ចាត់ទុកថា ជាមួយ​បទ​ពិសោធន៍​និងប្រៀប​ខ្លាំងរបស់ខ្លួន ហូឡង់អាចជួ​យវៀត ណាមកសាងផែន​ការមេស្ដីពី​ធនធាន​ទឹកនិង​ការការ​ពារ​បរិស្ថាន​ បង្ការប្រឆាំង នឹងការស្រុតបាក់ដីតាមមាត់​ទន្លេ ឆ្នេរសមុទ្រ ក៏ដូចជាការបន្សាំទៅ​នឹង​បម្រែ បម្រួល​អាកាស​ធាតុ​នៅតាមទីក្រុងនានានិងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាដើម។ លោកឧបនាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា៖
 
​“ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហូឡង់ ​ស្ដីពី​ការបន្សាំ​ទៅនឹង​បម្រែ​បម្រួល​​អាកាស​ធាតុ និង ការគ្រប់គ្រងទឹក រដ្ឋាភិបាលវៀតណា​មនឹងបញ្ជាណែនាំអោយក្រសួង ស្ថាប័ន​និង​តំបន់​នានា ប្រមូលផ្ដុំអនុវត្តន៍​រាល់កម្មវិធី​និង​គម្រោង​ដែលត្រូវ​បាន​ឯកភាព​សហប្រតិបតិ្តការ​ដោយ​ភាគីទាំង​ពីរ។​ ទន្ទឹមនឹងនោះ ភាគីទាំង​ពីរនឹងបង្កើនការផ្លាស់ប្ដូរ ពន្លឿ​ន ខ្លឹម​សារថ្មីៗ ដោយ​ឈរ​លើ​សក្ដានុភាព​និង​ឧត្តម​ភាព​របស់វៀតណាមនិងប្រៀប ខ្លាំងរបស់ហូឡង់ តាមនោះរួម​ចំណែក​នាំទំ​នាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្លាយ​ ទៅជាទំនាក់ទំនងគំរូរវាងបណ្ដាប្រ​ទេសលើពិភពលោកក្នុងវិស័យទប់ទ​ល់ នឹង បម្រែ​បម្រួល​អាកាសធា​តុ​ និង​ការកើនឡើងនីវ៉ូទឹកសមុទ្រ”។
 
ក្នុងក្របខ័ណ្ឌ​កិច្ចប្រជុំលើកទី៧នេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្ត​ការមួយ​ចំនួន​រវាង​ស្ថាប័ននិង​សាកលវិទ្យាល័យនានានៃប្រទេសទាំងពីរ៕

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ