• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីប

នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប លោក Mahmoud Hasan Nayel ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh
អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត Mahmoud Hasan Nayel

ក្នុងជំនួបនេះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស លោក  Pham Binh Minh បានសម្តែងក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និងអេហ្ស៊ីប។ ពោលគឺប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិការពហុភាគីនិងអង្គការអន្តរជាតិនា​នា​។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានរំពឹងថា លោកឯកអគ្គរដ្ឋទូតនឹងចូលរួមយ៉ាងសកម្មដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនិងស្ថាប័ននានារបស់​វៀត​ណាម​ ក្នុងការអនុវត្តរាល់លទ្ធផលនៃដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ នៅឆ្នាំ២០១៧ និងឆ្នាំ ២០១៨ ដូចជា បង្កើនការផ្លាស់ប្តូរប្រតិភូ ការអនុវត្ដកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើពាណិជ្ជកម្មអង្ករ ប្រេងសាំង ដឹកជញ្ជូនវប្បធម៌និងទីផ្សារមូលបត្រជាដើម។

ឯកអគ្គរដ្ឋទូត Mahmoud Hasan Nayel បានស្នើអោយប្រទេសទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើកកម្ពស់ទំនាក់ទំនងការទូតរដ្ឋនិងការទូតសភា ក៏ដូចជាការទូតប្រជាជន តាមនោះ បង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top