• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចនៅបែលហ្សីក


ឧបនាយករដ្ឋមន្ត្រីលោក Vuong​ Dinh Hue ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចនៅបែលហ្សីក

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រប៊ែលហ្សីកនិងសហភាពអឺរ៉ុប នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧  ឧបនាយករដ្ឋមន្ត្រីលោក VuongDinh Hue  បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមណ្ឌលសេដ្ឋកិច្ចមួយចំនួននៅទីក្រុង Antwerp និង Ostende ប្រទេសបែលហ្សីក។ នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន​ Rent-A-Port Group នៅទីក្រុងកំពង់ផែ Antwerp គណៈប្រតិភូដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue   បានថ្នាក់ដឹកនាំក្រុមហ៊ុនឧទ្ទេសនាមអំពីរូបសន្ឋានវិនិយោគប្រកបដោយជោគជ័យរបស់​ក្រុមហ៊ុន។ 
នៅវៀតណាមក្រុមហ៊ុនបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong អនុវត្តជោគជ័យគំរោងការណ៍អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម Dinh Vu/ Deep-C នៅទីក្រុង Hai Phong។ ដោយមានជោគជ័យនោះ នាពេលខាងមុខនេះ ក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មបៃតង់ នៅ Hai Phong និង Quang Ninh ដោយប្រមូលផ្តុំទៅលើគំរោងការណ៍បច្ចេកវិទ្យាខ្ពស់និងថាមពលកកើតឡើងវិញ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនិយាយរួមនិងក្រុមហ៊ុន Rent-A-Port Group និយាយដោយឡែក ពង្រីកការវិនិយោគ​ ធ្វើអាជីវកម្មនៅវៀតណាម។ ក៏ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ក៏បានទៅសាក​សួរ​សុខទុក្ខ ជួបប្រាស្រ័យជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ិកនិងតំណាង សហគមន៍ជនវៀតណាមនៅបែលហ្សីកផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top