15/12/2019 14:55 GMT+7 Email Print Like 0

ឧទ្ទេសនាមសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩នៅអូស្ត្រាលី


 ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Huong Nam ឧទ្ទេសនាមអំពីសៀវភៅសការពារជាតិវៀតណាមទៅកាន់លោកឧត្តមសេនីយ៍ Agus Campell (រូបថត៖ VOV) 
 

នាថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានី Canberra របស់អូស្ត្រាលី ការិយាល័យ អនុពន្ធការពារជាតិ វៀត​ណាម​ប្រចាំ​អូស្ត្រាលី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាកំណើតកងទ័ពប្រជាជនវៀតណាម ហើយឧទ្ទេសនាម​សៀវភៅសការពារជាតិឆ្នាំ២០១៩ទៅកាន់មិត្តភក្តិអន្តរ ជាតិ។
 
ថ្លែងនៅពិធីនេះ ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលីលោក Ngo Huong Nam បានសង្កត់ធ្ងន់ថា ទំនាក់ទំនង​សហប្រតិបតិ្តការការពារជាតិ រវាងវៀតណាមនិង​អូស្ត្រាលី​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លាចា​ប់​ពីពេល​ ដែលប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច សហប្រតិ​បតិ្តការ​ការពារ​ជាតិ​កាលពី​ខែវិច្ឆិកាឆ្នាំ២០១០។ ចាប់តាំងពីពេល នោះមក ប្រទេសទាំង​ពីរ​បាន​ជំរុញដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​របស់ ថ្នាក់​ដឹកនាំជាន់ខ្ពស់សំដៅបង្កើនសមត្ថភាពការពារជាតិ។
 
នៅពិធីនេះដែរ លោកវ​​រសេនីយ៍ឯក Tran Truong Son អនុពន្ធការពារ ជាតិវៀតណាមប្រចាំ​អូស្ត្រាលីបាន​ឧទ្ទេសនាម​ស្ដីពីខ្លឹមសារ​លេចធ្លោនិងទិសដៅយុទ្ធសាស្ត្រ​នានាក្នុងគោល​នយោបាយការ​ពារជាតិ​វៀត​ណាម ដែល​ត្រូវបានបង្ហាញក្នុងសៀវភៅសការពារជាតិឆ្នាំ២​០១៩ សំដៅឆ្លើយតបនឹងការ​ ទាមទារថ្មីៗរបស់​ប្រទេស​ជាតិ ក៏ដូចជាស្ថានភាពថ្មីក្នុងតំបន់​និងលើពិភព លោក រួមចំណែករក្សាស​ន្តិភាព ស្ថិរភាព និងការអភិវ​ឌ្ឍរបស់​មនុស្សលោក​​ទាំងមូល៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ