ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា (VNA)
នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៦ គណៈរដ្ឋមន្ត្រីឥណ្ឌាដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Narenda Modi បានអនុម័តលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមក (MoU) រវាងឥណ្ឌានិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ គោលដៅនៃ MoU គឺអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនិរន្តរភាពនិងយូរអង្វែងដោយឈរលើមូលដ្ឋានសមភាពនិងមានផលប្រយោជន៍ដូចគ្នាលើវិស័យព័ត៌មានតាមច្បាប់និងការកំណត់របស់ប្រទេស
និមួយៗ។
ការអនុវត្ត MoU នេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ភាគីទាំងពីរលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាតាមរយៈការកសាងយន្តការនិងសមត្ថភាពលើវិស័យនេះនិងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ឯកសារពោលខាងលើមានសុពលភាពក្នុងរយៈ ពេល ៥ ឆ្នាំ ហើយត្រូវបានអនុវត្តតាមរយៈការបង្កើតក្រុមការងាររួមនៃតំណាង របស់ប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម