• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌាជួយឧបត្ថម្ភអាហារូបករណ៍ថ្នាក់បណ្ឌិតបច្ចេកវិទ្យាព័ត៌មានចំនួន ១,០០០ សម្រាប់និស្សិតអាស៊ាន

នាថ្ងៃទី ១៦ ខែកញ្ញា ប្រទេសឥណ្ឌាបានប្រកាសគំនិតផ្តួចផ្តើមដើម្បីជួយឧបត្ថម្ភអាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ១០០០ សម្រាប់និស្សិតអាស៊ាននៅ វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន (IIT) ចំនួន ២៣ របស់ប្រទេសនេះ ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau និង ឯកអគ្គរដ្ឋទូតអាស៊ានដទៃទៀតថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ Sơn Mỹ/baoquocte)

ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្រ្តីធនធានមនុស្ស លោក Ramesh Pokhriyal Nishank បានមានប្រសាសន៍ថា អាហារូបករណ៍ចំនួន ១០០០ នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងឥណ្ឌានិងបណ្តាប្រទេសជាសមាជិកអាស៊ាន។ កញ្ចប់អាហារូបករណ៍ទាំងនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបង្កើនចំណងទំនាក់ទំនងខាងសិក្សារៀនសូត្រជាមួយបណ្តាប្រទេសអាស៊ីបូព៌ា ដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក  Narenda Modi បានលើកឡើងកាលពីឆ្នាំមុនផងដែរ។ គួរបញ្ជាក់ថា កម្មវិធីដែលមានតម្លៃ ៣ ពាន់លានរូពីនេះ (ស្នើនឹងជាង ៤០ លានដុល្លារអាមេរិក) រួមមានអាហារូបករណ៍ចំនួន ២៥០ សម្រាប់ឆ្នាំនេះ រីឯអាហារូបករណ៍ចំនួន ៣០០ សម្រាប់ឆ្នាំ ២០២០ និងអាហារូបករណ៍ចំនួន ៤៥០ សម្រាប់ឆ្នាំ ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម

នៅថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី ៩​ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ។

Top