25/05/2021 09:41 GMT+7 Email Print Like 0

អ្នកជំនាញសឹង្ហបុរីសង្កត់ធ្ងន់ទៅលើតួនាទីនៃរដ្ឋសភានីតិកាលថ្មីចំពោះការអភិវឌ្ឍរបស់វៀតណាម

ដំណាក់កាលអភិវឌ្ឍនេះនឹងផ្ដោតសំខាន់ទៅលើកំណើននិងនវានុវត្តភាព ការច្នៃប្រឌិត ជំរុញខឿនសេដ្ឋកិច្ចឌីជីថល ផលិតកម្មបច្ចេកវិទ្យាខ្ពស់ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់វិស័យអប់រំនិងសុខាភិបាលប្រកបដោយគុណភាព។

វាយតម្លៃចំពោះការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦នៅវៀតណាម លោក Lye Liang Fook អ្នកជំនាញនៅវិទ្យាស្ថាន ISEAS – Yusofishak (សឹង្ហបុរី) បានសង្កត់ធ្ងន់ថា រដ្ឋសភានីតិកាលថ្មីនឹងដឹកនាំវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍដ៏សកម្មនាពេលខាងមុខ។ ដំណាក់កាលអភិវឌ្ឍនេះនឹងផ្ដោតសំខាន់ទៅលើកំណើននិងនវានុវត្តភាព ការច្នៃប្រឌិត ជំរុញខឿនសេដ្ឋកិច្ចឌីជីថល ផលិតកម្មបច្ចេកវិទ្យាខ្ពស់ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់វិស័យអប់រំនិងសុខាភិបាលប្រកបដោយគុណភាព។ នេះជាវិស័យដែលអាចនាំមកនូវតម្លៃបង្កើនច្រើនថែមទៀតជូនសេដ្ឋកិច្ចវៀតណាម ហើយបង្កើតការងារធ្វើសម្រាប់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ