10/10/2019 11:38 GMT+7 Email Print Like 0

អ្នកជំនាញខាងច្បាប់សមុទ្រអន្តរជាតិថ្កោលទោសចំពោះសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត

​ការ​ទាមទារអធិបតេយ្យភាពរបស់ចិនលើផ្ទៃទឹកសមុទ្រភាគច្រើននៅសមុទ្រខាងកើត គឺគ្មាន​តំលៃខាង​ច្បាប់​ហើយ​សកម្ម​ភាព​ឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតគឺមិនសមហេតុសមផលឡើយ។ 
 
អ្នកជំនាញខាង​ច្បាប់សមុទ្រអន្តរជាតិនិងជាមេធាវីបែលហ្ស៊ិកលោក Bernard Insel បានសង្កត់ធ្ងន់ថា៖ តុលាការអាជ្ញា​ក​ណ្តាលនៅឡាហៃ (ហូល្លង់) ក្នុងឆ្នាំ ២០១៦ បានច្រាន​ចោល​ការទាម​​ទារអធិបតេយ្យភាព​របស់​ចិន​ចំពោះ​អ្វីដែល​ហៅថា​ “ខ្សែបន្ទាត់ចំនួន ៩ កំណាត់” នៅសមុទ្រខាងកើត​ ជាការ​ទាមទារមិនសមហេតុផល បើ​អនុលោម​តាម​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (​UNCLOS) ក្នុងឆ្នាំ ១៩៨២។ លោ​ក​បាន​សង្កត់​ធ្ងន់​ថា ​សមុទ្រខាងកើត ជាតំបន់សមុទ្រមានផ្លូវដឹកជញ្ជូនដែលមមាញឹកជាង​គេ នៅលើពិភពលោក ដូច្នេះ​តំបន់​នេះ​ មានតួនាទីជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសនិងតំបន់​ជាច្រើន។ យ៉ាងណាមិញ សកម្ម​ភាព​នៅស​មុទ្រខា​ងកើត​ ត្រូវតែផ្អែក​លើគោលការណ៍​នៃសេរីភាព​នាវាចរណ៍​ក៏ដូច​ជាគោ​លការណ៍​នៃច្បាប់​អន្តរជាតិ​ស្តីពី​សមុទ្រ​ជាពុំ​ខាន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ