15/04/2021 14:01 GMT+7 Email Print Like 0

អាស៊ាន - អូស្ត្រាលី៖ កិច្ចសហប្រតិបត្តិការដើម្បីការស្តារឡើងវិញនិងកំណើនប្រកបដោយចីរភាព

អូស្រ្តាលីគាំទ្រយ៉ាងពេញទំហឹងនូវតួនាទីស្នូលរបស់អាស៊ាន ក៏ដូចជា​ចូលរួម​​​ចំណែក​ក្នុងដំណើរការកសាងកិច្ចពិភាក្សានិងកិច្ច​សហប្រតិបត្តិការ​​ដែលដឹកនាំ ដោយអាស៊ាននៅក្នុងតំបន់។ សេចក្តី​ថ្លែងការណ៍​នេះត្រូវលើកឡើង​នៅក្នុងវេទិកាអាស៊ាន - អូស្រ្តាលី​លើកទី ៣៣ ដែលបានធ្វើឡើងតាម​ប្រព័ន្ធ​វីដេអូ​ កាលពីខែមីនា។

ក្នុងនាមជាដៃគូដំបូងបង្អស់របស់អាស៊ាន (បង្កើតទំនាក់ទំនងតាំងពីឆ្នាំ ១៩៧៤) អូស្ត្រាលីតែងតែជាដៃគូសំខាន់មួយរបស់អាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (ខែវិច្ឆិកាឆ្នាំ២០២០) ថា្នក់ដឹកនាំអាស៊ានបានឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលអាស៊ាន - អូស្រ្តាលីជាប្រចាំឆ្នាំដែលធ្វើឱ្យអូស្រ្តាលីក្លាយជាដៃគូទី ៧ ដែលរក្សាកិច្ចប្រជុំកំពូលជាប្រចាំឆ្នាំជាមួយអាស៊ាន។ ការប្តេជ្ញាចិត្តរបស់អូស្រ្តាលីក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ានត្រូវបានបញ្ជាក់ជាថ្មី ដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោក Justin Hayhurst ក្នុងវេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣ ។


នារសៀលថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១ (តាមម៉ោងនៅហាណូយ) លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹកភុក (Nguyen Xuan Phuc) បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison។ រូបថត៖ថុងណាត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ( VNA)


នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison អញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អូស្ត្រាលីលើកទី ២ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងណាត / VNA


នាព្រឹកថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ នៅទីក្រុងហាណូយអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក ង្វៀនឃ្វុកយុង (Nguyen Quoc Dung) អញ្ជើញចូលរួមវេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣ តាមប្រព័ន្ធវីដេអូ។ រូបថត៖ VNA


តាមការផ្តល់សិទ្ធិពីនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២០ នៅក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីក្រសួង ការបរទេស លោក ង្វៀនឃ្វុកយុង (Nguyen Quoc Dung)បានប្រគល់សំភារៈបរិក្ខារពេទ្យជូនរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីសម្រាប់ប្រយុទ្ធប្រឆាំងនឹង Covid-19 ។ រូបថត៖ វ៉ានឌៀប / VNA


ថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសវៀតណាមនិងកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៣ ថតរូបអនុស្សាវរីយ៍ មុនពេលចេញដំណើរ ដើម្បីទៅបំពេញបេសកកម្មនៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង។ រូបថតៈថាញ់វូ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

អូស្រ្តាលីបានជូនដំណឹងអំពីការអនុវត្តកញ្ចប់វិនិយោគចំនួន ៥០០ លានដុល្លារអូស្រ្តាលីដែលបានប្រកាសដោយនាយករដ្ឋមន្រ្តីអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អូស្រ្តាលី (ខែវិច្ឆិកា ២០២០) ដើម្បីជួយគាំទ្រដល់ការស្តារឡើងវិញ នៅក្នុងតំបន់ ការផ្តល់ថវិកាចំនួន ១ លានដុល្លារអូស្រ្តាលី ដើម្បីជួយអាស៊ានអនុវត្តការស្តារឡើងវិញនិងផ្តល់ថវិកាចំនួន ១ លានដុល្លារអូស្រ្តាលីសម្រាប់មូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid -19 និង ២១ លានដុល្លារអូស្រ្តាលីដល់មជ្ឈមណ្ឌលអាស៊ានដើម្បីឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមាន (ACPHEED) ។

បណ្តាប្រទេសអាស៊ានស្វាគមន៍ការប្តេជ្ញាចិត្តនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់អូស្រ្តាលី។ ប្រទេសនេះចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ កិច្ចខិតខំប្រឹងប្រែង របស់ អាស៊ាន ក្នុងការជំរុញកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការ រក្សាស្ថិរភាព អភិវឌ្ឍន៍វិបុលភាពក្នុងតំបន់ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមដែលកំពុងកើតឡើង។ ភាគីទាំងពីរបានឯកភាពអនុវត្តផែនការនូវសកម្មភាពអាស៊ាន - អូស្ត្រាលី ២០២០-២០២៤ ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជា៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ ការប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ការអប់រំការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អនុតំបន់និងបង្រួមគំលាតនៃការអភិវឌ្ឍ។

អាស៊ាននិងអូស្រ្តាលីបានអះអាងថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធនិង ចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ រួមទាំងសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត ដែលជាផ្លូវសមុទ្រសំខាន់មួយរបស់ពិភពលោកដែលមានហានិភ័យនៃការបង្កអស្ថិរភាព ភាពស្មុគស្មាញនិងការព្រួយបារម្ភ។ អូស្រ្តាលីបានសង្កត់ធ្ងន់លើការគាំទ្រគោលការណ៍របស់អាស៊ានបានគាំទ្រអាស៊ានក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញការសន្ទនានិងពង្រឹងការកសាងទំនុកចិត្ត ការធានាការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាព​នៃសេចក្តីថ្លែងការណ៍ស្តីពីសេចក្តីប្រកាសអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)ស្របនឹងច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។


សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញរៀបចំកិច្ចប្រជុំអបអរសាទរទិវាបុណ្យឯករាជ្យជាតិអូស្រ្តាលី (២៦ មករា ១៧៨៨-២៦ មករា ២០២១)
ដើម្បីបង្ហាញពីសាមគ្គីភាពរវាងប្រជាជននៃទីក្រុងហូជីមិញនិងប្រជាជនអូស្រ្តាលី។ រូបថតៈ ស្វឹនឃូ / VNA



កម្មករធ្វើការលើខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូស្រ្តាលី CSL នៅទីក្រុង Melbourne ។ រូបថត៖ AFP / VNA
 

ប្រជាកសិករនៅស្រុក លូកង៉ាន (Luc Ngan) (ខេត្តបាក់យយ៉ាង (Bac Giang) ប្រមូលគូលែន សម្រាប់ការនាំចេញទៅកាន់ទីផ្សារមួយចំនួន រួមមានប្រទេសអូស្ត្រាលី។
រូបថត៖ VNA



មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តហាយឿង ( Hai Duong) រៀបចំកម្មវិធីប្រមូលផ្លៃមៀនសម្រាប់នាំចេញទៅសិង្ហបុរី អូស្ត្រាលី អាមេរិកនិងអង់គ្លេសនិងទីផ្សារលំដាប់ខ្ពស់ផ្សេងទៀត។ រូបថត៖ ម៉ានមីញ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

តាងនាមបណ្តាប្រទេសអាស៊ានធ្វើការថ្លែងសុន្ទរកថាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ លោកអនុរដ្ឋមន្រ្តីង្វៀនឃ្វុកយុង ( Nguyen Quoc Dung) បានសង្កត់ធ្ងន់ថាក្នុងបរិបទសេដ្ឋកិច្ចតំបន់រងផលប៉ះពាល់ក៏ស្មុគស្មាញ នាពេលបច្ចុប្បន្នអាស៊ាននិង​​អូស្រ្តាលីគួរតែខិតខំប្រឹងប្រែងដើម្បីរក្សាបាននូវសន្ទុះនៃការតភ្ជាប់សេដ្ឋកិច្ច ការសម្របសម្រួលអនុវត្តប្រកបដោយប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)ដែលចូលរួមចំណែកក្នុងការរក្សាការបើកទីផ្សារ រក្សាស្ថិរភាពនៃការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការជួយគាំទ្រសហគ្រាស និងជម្រុញការងើបឡើងវិញ៕


អាស៊ាននិងអូស្រ្តាលីបានបញ្ជាក់ថានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់រួមទាំងសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតដែលជាផ្លូវសមុទ្រដ៏សំខាន់របស់ពិភពលោកដែលមានហានិភ័យនៃការបង្កអស្ថិរភាពភាពស្មុគស្មាញនិងការព្រួយបារម្ភ។

អត្ថបទ៖កាសែតរូបភាពវៀតណាមបូកសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួលដោយងង្វៀនយ៉ាង

 

បណ្តាអត្ថបទបានផ្សាយ