06/06/2020 13:53 GMT+7 Email Print Like 0

អាស៊ាន ២០២០៖ ជំរុញកិច្ចសហប្រតិបត្តិការស្របតាមគោលដៅកសាង “ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម”


 អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានចូលរួមកិច្ចសន្ទនានេះ
 

នា​រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ កិច្ចសន្ទនាជាន់ខ្ពស់លើកទី៤ ស្តីពីការលើកកម្ពស់ លក្ខណៈ​អន្តរ​ប្រតិបត្តិ​ការ​រវាង​ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈនៃអង្គការ សហប្រជាជាតិ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ ចីរភាពឆ្នាំ ២០៣០ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung​ ប្រធាន SOM អាស៊ាន វៀតណាម បានចូលរួមកិច្ចសន្ទនានេះ ក្នុងនាមជាប្រធានអាស៊ាន ២០២០។
 
ថ្លែង​មតិក្នុង​សម័យពិភាក្សានេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖ ដោយ​ប្រធាន​បទអាស៊ាន ២០២០ “ភាពស្អិតរមួយនិងការឆ្លើយតបយ៉ាងសកម្ម” វៀតណាម​បាន​ម្ចាស់​ការ​និង​ជំរុញ​ការ​ខំប្រឹង​ប្រែងរួមរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាត្បាត COVID-19។
 
អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បាន​ស្នើឱ្យមាន​ការតម្រង់​ទិសមួយ​ចំនួន​ដើម្បីអនុវត្ត​នូវដំណើរ​ការ​អន្តរ​ប្រតិបត្តិ​ឆ្នាំ ២០២០-២០២៥ ប្រកបដោយប្រសិទ្ធភាព ក្នុងនោះ យកមនុស្សធ្វើជាកត្តាស្នូល ក្នុងដំណើរការ​បង្កើតគោ​លន​យោបាយក៏ដូចជាការអនុវត្តកម្មវិធីនិងគម្រោងនានា។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជា​សមាជិក​មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមនឹងបន្ត​ជំរុញកិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមស្របតាមគោលដៅកសាងអាស៊ានមួយ ដែល​មាន​ភាព​ស្អិត​ រមួតនិងមានការឆ្លើយតបយ៉ាងសកម្មដោយឆ្ពោះទៅអនុវត្តន៍ជាក់ស្តែងចក្ខុវិស័យអាស៊ាន ២០២៥៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ