03/07/2020 14:06 GMT+7 Email Print Like 0

អាស៊ាន២០២០៖ សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ភាពប្រែប្រួលនៃពិភពការងារ


 កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦តាមរយៈប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn)
 

ក្នុង​ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ដែលទើប​តែបាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ​នាពេល​ថ្មីៗនេះ ថ្នាក់​ដឹកនាំនៃ​ប្រទេសស​មាជិក អាស៊ានទាំងអស់​គ្នាបាន​អនុម័ត​លើសេចក្ដី​ថ្លែង​ការណ៍​អាស៊ាន​ស្ដីពីការ​ អភិវឌ្ឍធន​ធានមនុស្សសម្រាប់ភាពប្រែប្រួលនៃពិភពការងារ ដោយមានខ្លឹមសារសំខាន់ៗដូចតទៅ៖
 
អះអាងសារជាថ្មីម្ដង​ទៀតនូវការប្ដេជ្ញាចិត្តអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ស្ដីពីការកសាងសហ គមន៍ដែល​ប្រកាន់​​យកមនុស្សជាគោល ដែលឯ នោះប្រជាជនមានគុណភាពរស់​នៅដ៏ប្រសើរជាង ហើយទទួលបានផល ប្រយោ​ជន៍​ពីការកសាងសហគមន៍។
 
សន្យា​បណ្ដុះឲ្យប្រភពធនធានមនុស្សអាស៊ាននូវជំនាញវិជ្ជាជីវៈ ចាំបាច់​ដើម្បី​ត្រៀម​ខ្លួន​ជាស្រេច​ឆ្ពោះទៅ​អនាគត​ ដោយជួយឲ្យគេអាចរួម ចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សមត្ថភាព ប្រកួត​ប្រជែង​និង ភាពម្ចាស់ការរបស់អាស៊ាន ព្រមទាំងធានាជាប្រាកដថា គ្មាននរណាម្នាក់ត្រូវបំភ្លេច​ចោលនៅ​ក្នុងពិភព​ការងារ ដែលកំពុងប្រែប្រួលនេះឡើយ។

ទទួល​ស្គាល់នូវសារសំខាន់​នៃកិច្ចខិតខំ​ប្រឹងប្រែងរួមនៅក្នុងតំបន់និងប្រទេសនីមួយៗ ក៏ដូ​ច​ជាការចូល​រួមយ៉ាង​ខ្លាំងក្លារបស់សហគ្រាសនិង វិស័យឧស្សាហកម្មនានា​ក្នុងគោល​ដៅជំរុញការ​ត្រៀមរៀប​ចំប្រភពធន​ធាន មនុស្ស​របស់​អាស៊ានសម្រាប់​អនាគត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ