19/10/2020 12:01 GMT+7 Email Print Like 0

អាស៊ាន៖ ស្អិតរមួត និងឆ្លើយតប

ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលនឹងប្រព្រឹត្តទៅ កាល​ពី​​ខែក​ញ្ញា​​​ក​ន្លងមក លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹន ភុក (Nguyen Xuan Phuc) បានអះអាងថា៖ “ ភាព​ស្អិត​រមួត និង​ការ​ឆ្លើយ​តប​មិនត្រឹមតែជាប្រធានបទនៃឆ្នាំ ២០២០ ប៉ុណ្ណោះទេ ថែមទាំង​វា​រួម​ជាមួយ​នឹង​ស្មា​រតី​​សកម្មនិង​ការ​ទ​ទួល​​ខុ​ស​ត្រូវ​បា​នក្លា​យ​ជា “យីហោ” របស់អាស៊ាន ដែល​ជួយ​យើង​រួមដៃគ្នា ​ជំនះ​​រាល់ការលំបាកនិងឧបសគ្គ” ។

“ យីហោ” ដែលជម្នះការលំបាកនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងរយៈពេល ៩ ខែកន្លងមកនេះ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពីថ្នាក់ខ្ពស់បំផុតដែលថ្នាក់ដឹកនាំអាស៊ានបានអនុម័តកាលពីខែមេសាឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាស៊ានបូក នៅថ្ងៃទី ៣ និងទី ២០ ខែមិថុនាឆ្នាំ ២០២០ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦។ វាក៏ជាកិច្ចខិតខំប្រឹងប្រែងនៃសសរស្តម្ភសហគមន៍សហប្រតិបត្តកា ដើម្បីពង្រីកការផ្សារភ្ជាប់គ្នា ដើម្បីសំរេចនូវ“ គោលដៅពីរ” ដែលជម្រុញការអភិវឌ្ឍផង និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

ក្នុងរយៈពេលកន្លងមក បណ្តាប្រទេសអាស៊ានទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ានអាចរក្សាបានកំណើនវិជ្ជមាន ទោះបីជាកំណើតនេះទាបជាងគោលដៅដែលបានកំណត់សម្រាប់ឆ្នាំនេះក៏ដោយ។ កំណើនពាណិជ្ជកម្មជាមួយដៃគូត្រូវបានរក្សាក្នុងរយៈពេលជាច្រើនខែកន្លងមក។ អាស៊ានក៏បានទាញយកអត្ថប្រយោជន៍ពីរលកនៃការផ្លាស់ប្តូរការវិនិយោគមកតំបន់ដែរ។ ទំនាក់ទំនងអាស៊ានជាមួយដៃគូបន្តពង្រឹង និងពង្រីក។ ចំនួនប្រទេសនៅក្រៅតំបន់ដែលមានបំណងចូលរួមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ាន (អាស៊ាន) ដែលចង់បង្កើតភាពជាដៃគូថ្មី ឬពង្រឹងភាពជាដៃគូជាមួយអាស៊ាននៅតែបន្តកើនឡើង។ ក្នុងការបង្ការការរាតត្បាត អត្រាអ្នកជម្ងឺ Covid-១៩ ក្នុងអាស៊ានដែលជាសះស្បើយគឺខ្ពស់ណាស់ ហើយអត្រាអ្នកស្លាប់នៅក្នុងតំបន់ដែលមានអត្រាទាបបំផុត បើសិនប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត។

 


នាព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២០ នៅរដ្ឋធានីហាណូយ (Ha Noi) អគ្គលេខាបក្ស  ប្រធានរដ្ឋ លោក ង្វៀន ភូ ត្រុង (Nguyen Phu Trong) បានថ្លែងក្នុងឱកាសបើកសម័យប្រជុំអន្តរសភានៃសមាគមបណ្តាប្រទេស អាស៊ីអាគ្នេយ៍ លើកទី ៤១ (AIPA ៤១) ក្រោមប្រធានបទ “ ការទូតសភា ដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងការឆ្លើយតប” ដែលរៀបចំឡើង តាមប្រព័ន្ធវីដេអូ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) ប្រធាន AIPA ៤១ បានផ្ទេរតួនាទីជាប្រធាន AIPA ២០២១ ដល់ប្រទេសប្រ៊ុយណេដែលនឹងជាជាម្ចាស់ផ្ទះ AIPA ៤២ ។ រូបថតៈយឿងយ៉ាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៣ (AMM 53) និងសន្និសីទពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០,  កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា បានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ។ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ផាម ប៊ិញ មិញ (Pham Binh Minh) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។ រូបថតៈឡាំខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងក្របខ័ណ្ឌសកម្មភាពរបស់ឆ្នាំប្រធានអាស៊ាន ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើការអភិវឌ្ឍធនធានមនុស្ស ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពី“ ការអភិវឌ្ឍធនធានមនុស្សក្នុងពិភពការងារដែលកំពុងផ្លាស់ប្តូរ” ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម ( Vu Duc Dam) បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ រូបថត៖ អាញ់តាន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រតិភូចូលរួមកិច្ចប្រជុំ AIPA ៤១  តាមប្រព័ន្ធវីដេហូ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ នៅឯប្រទេសថៃ។ រូបថត៖ លេខាធិការដ្ឋានរដ្ឋសភានៃបណ្តាប្រទេសអាស៊ាន /ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ


ក្នុងឱកាសខួបលើកទី ២៥ ឆ្នាំដែលវៀតណាមក្លាយជាសមាជិកអាស៊ានជាផ្លូវការ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍រៀបចំពិព័រណ៍រូបថតក្រោមប្រធានបទ “ប្រទេសនិងប្រជាជនអាស៊ាន” នៅរដ្ឋធានីហាណូយ (Ha Noi)។ ការតាំងពិព័រណ៍នេះឧទ្ទេសនាមដល់សាធារណជននូវរូបថតចំនួន ២០០ សន្លឹកដែលមានលក្ខណៈរស់រវើកអំពីប្រទេស វប្បធម៌ សង្គម ប្រជាជន សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូរនានា ... ដែលត្រូវបានជ្រើសរើសចេញពីរូបថតជាង ១០.០០០ សន្លឹករបស់អ្នកថតរូបនៃប្រទេសអាស៊ានទាំង ១០ ។ រូបថត៖ ថាញ់ទុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ នៅច្រកព្រំដែនអាដើត - តាវ៉ាង (A Dot- Ta Vang) កងទ័ពការពារព្រំដែនខេត្តធឿធៀនហ្វេ(Thua Thien Hបានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃស្រុក A Luoi ដើម្បីប្រគល់អំណោយចំនួន ១២២ រួមទាំងសំភារៈប្រើប្រាស់ជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅភូមិកាឡូ ស្រុកកាឡឹម ខេត្តសេកុង នៃប្រទេសឡាវ។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រជាជនពាក់ម៉ាសដើម្បីការពារការឆ្លងមេរោគកូវីដ -១៩ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាម (Vietnam Airlines) បានធ្វើការហោះហើរអន្តរជាតិលើកដំបូងដែលបញ្ជូនអ្នកដំណើរប្រហែល ៦០ នាក់ពីទីក្រុងហាណូយទៅប្រទេសជប៉ុនបន្ទាប់ពីរយៈពេលយូរត្រូវផ្អាកដោយសារតែឥទ្ធិពលនៃការរីករាលដាល Covid-19 ។ រូបថតៈហ៊ុយហុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមិទ្ធិផលដ៏មានតម្លៃទាំងនេះកំពុងត្រូវបានសាកល្បងនៅក្នុងបរិស្ថានដែលមានការប្រែប្រួលយ៉ាងខ្លាំងក្លា ដោយមានបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មាន ជាពិសេសការផ្ទុះឡើងនៃ Covid-19 ។

លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងាររបស់អាស៊ានដែលបានខិតខំប្រឹងប្រែងជួយគាំទ្រសហគ្រាសដើម្បីស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថេរភាព។ គំនិតផ្តួចផ្តើមដូចជាការបង្កើតមូលនិធិឆ្លើយតប Covid-19  ការបង្កើតឃ្លាំងស្តុកសំភារៈបរិក្ខារពេទ្យ សម្រាប់ការជួយសង្គ្រោះបន្ទាន់ក្នុងតំបន់ ការកសាងនីតិវិធីឆ្លើយតបនឹងជំងឺរាត្បាតតាមស្តង់ដារ និងជម្រុញការស្តាឡើញវិញ បាន និងកំពុងជួយយើងយកឈ្នះលើជំងឺរាតត្បាតផង  និជាការភ្ជាប់បណ្តាប្រទេសជាសមាជិកផង។  ជាពិសេសសេចក្តីប្រកាសរួមនៅខួបលើកទី ៥៣ នៃការបង្កើតអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តីផាមប៊ិញមិញបានមានប្រសាសន៍ថា “ជាពិសេស យើងនឹងបន្តលើកកម្ពស់ការតភ្ជាប់ ការអភិវឌ្ឍ ប្រកបដោយចីរភាព ការលើកទឹកចិត្តការច្នៃប្រឌិត ការជំរុញការរីកចម្រើន និងកុំទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។ គំនិតផ្តួចផ្តើមរបស់អាស៊ានស្តីពីបណ្តាញទីក្រុងឆ្លាតវៃ ការតភ្ជាប់បណ្តាញភ្ជាប់ ... នឹងបន្តត្រូវបានដាក់ពង្រាយប្រកបដោយប្រសិទ្ធភាព "។

នៅក្នុងបរិបទស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានមានប្រសាសន៍ថា អាស៊ានគួរតែបន្តប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលមាគ៌ា និងវិធីសាស្រ្តរបស់ខ្លួនក្នុងរយៈពេលជាង ៥ ទសវត្សរ៍កន្លងមក។ យើងបន្តលើកកម្ពស់គុណតម្លៃ និងអត្តសញ្ញាណរបស់អាស៊ានដែលជាការត្ជាប់ប្រជាជននៃប្រទេសជាសមាជិករួបរួមគ្នាស្រឡាញ់គ្នា ចែករំលែក និងភ្ជាប់គ្នាដូចជារូបភាព “បាច់អង្ករមាស” នៅលើផ្ទៃពណ៌បៃតងនៃ ទង់អាស៊ាន រួមជាមួយបទចម្រៀងអាស៊ានដែលយើងជម្រុញឲ្យក្លាយជានិមិត្តរូប និងមោទនភាពពេញនិយមរបស់ប្រជាជនអាស៊ានចំនួន ៦៥០ លាននាក់នេះ” ./.

បូកសរុបដោយកាសែតរូបភាពវៀតណាម
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាអត្ថបទបានផ្សាយ