18/10/2019 09:36 GMT+7 Email Print Like 0

អាស៊ានធានាសិទ្ធិមនុស្ស

១០​ឆ្នាំ​កន្លង គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិ​មនុស្ស​ (AICHR) មិនត្រឹមតែ​ការពារ​មនុស្ស ​នៅទាំង​មាន​ការ​រួម​ចំណែក​ ដើម្បី​ជំរុញ​កាលានុវត្តភាព​អភិវឌ្ឍន៍ ​និង ធានា​សន្តិភាព​នៃ​តំបន់​។​

ចាប់តាំង​ពី​ពេល​បង្កើត​ AICHR មាន​ភារកិច្ច​កសាង​ប្រឹង​ប្រែង​ជំរុញ​ និង ការពារ​សិទ្ធិមនុស្សនៅ​​ក្នុងតំបន់​ តាមរយៈ​ការ​អប់រំ​ សង្កេតពិនិត្យ​ ផ្សព្វផ្សាយ​តម្លៃ​ និង បទដ្ឋាន​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ តាមបទបញ្ញត្តិ​នៃ​សេចក្តី​ប្រកាស​អន្តរជាតិ ​ស្តីពី​សិទ្ធិមនុស្ស​។​

ភាពជឿន​លឿន​មួយ​ចំនួន​ បាន​អនុវត្តតាំងពី​ពេល​ AICHR បានបង្កើត​ដូចជាសេចក្តី​​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន បាន​អនុម័ត​នៅ​ឆ្នាំ​២០១២។ ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ បាន​អនុម័ត​យល់ព្រម​ឯកភាព​អាស៊ាន​ ស្តីពី​ការពារ​ និង ជំរុញ​សិទ្ធិនៃ​ពលករទេសន្ត​ប្រវេសន៍​ឆ្នាំ​២០១៦ ក៏ដូច​ជា​អនុសញ្ញា​អាស៊ាន​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស ​(ACTIP) នា​ឆ្នាំ​២០១៧។ ចំពោះ​ការខិតខំទាំងអស់នេះ  បង្ហាញពី​បទដ្ឋាន​​ស្តីពី​សិទ្ធិមនុស្ស​នៅ​អាស៊ាន​។​

 


 ប្រជាជន​ចូលរួម​កម្មវិធីប្រឡង​រត់​ចម្រុះពណ៌​ ទីក្រុង Manila, ប្រទេស​ហ្វីលីពីន នា​ខែ​មករា ឆ្នាំ​២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន​/ទីភ្នាក់ងារ​សារព័ត៌មាន​​វៀតណាម​


 ប្រជាជន​យកទឹក​នៅ​ Sulawesi ខាង​លិច​ ប្រទេស​ឥណ្ឌូនេស៊ី​។ ​រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 បរិស័ទ​ឥស្លាម​បួងសួង​ក្នុង​រាត្រី​ដំបូង​ នៃ​រដូវ​ពិធី​បុណ្យ​ Ramadan នៅ​ទីសក្ការបូជា​​ Istiqlal នៅទី​​ក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី​ នាថ្ងៃទី​៥ ខែ​ឧសភា​ ឆ្នាំ២០១៩។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 ប្រជាជន​ហ្វីលីពីន​ជាង​៦១លាន​នាក់ ទៅ​បោះ​ឆ្នោត​​កណ្តាល​អាណាត្តិ​នាខែ​ឧសភា​ ឆ្នាំ​២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 កេរដំណែល​ប្រតិបត្តិ​ជំនឿ​បូជា​ព្រះម៉ែតាម​ភូ (Tam Phu)​ របស់​ប្រជាជន​វៀតណាម បាន​អង្គការ​ UNESCO ទទួល​ស្គាល់ជា​បេតិកភណ្ដ​វប្បធម៌​អរូបី​តំណាង​​មនុស្សជាតិ​។ នោះជា​ជំនឿ​ក្នុង​ស្រុក​វៀតណាម​សុទ្ធសាធ​ បូជា​ទេវ​រាជ​នី​ អ្នកម្តាយ​ធម្មជាតិ​ តាមរយៈ​រូបភាព​​ព្រះម៉ែ​ ជា​អាទិទេព​ជាន់ខ្ពស់​មួយអង្គ​ ​មាន​កម្លាំង​​សាង​ គ្រប់​គ្រង​ និង ប្រោស​អាសារ​​មនុស្ស​លោក​។ រូបថត៖ កាសែតរូបភាព​​វៀតណាម​


 របាំ​សេញតៀន (Senh Tien) ​ក្នុងពិធី​គោរព​ជឺដុង​ទឺ (Chu dong Tu) (ខេត្ត​ហឹង​អៀន - Hung Yen)។ ជឺដុង​ទឺ ​(Chu dong Tu) ជា​អាទិទេព​មាន​ជីវិត​អមតៈទាំង​បួនព្រះអង្គ របស់ប្រជាជន​វៀតណាម បាន​ប្រជា​ប្រិយ​​គោរព​ ។​ រូបថត៖ កាសែត​រូបភាព​​វៀតណាម​

 

ខាង​មុខ​ AICHR នឹងទទួល​បន្ទុក​តួនាទី​ជា​សមាជិក​នៃ​ក្រុងប្រឹក្សា​​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ ដំណាក់កាល​ ២០២០ - ២០២២។ ជាមួយនឹង​តួនាទី ​នេះ AICHR មាន​ឱកាស​ផ្សព្វផ្សាយ​សមិទ្ធផល​​ទាំងឡាយ​របស់​អាស៊ាន​ ស្តីពី​សិទ្ធិមនុស្ស​ ក្នុង​អំឡុង​​ប៉ុន្មាន​​ឆ្នាំ​កន្លង​។ លោក Phillips នាយក​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​​យុទ្ធសាស្រ្ត​ និង ​អន្តរជាតិ​អាមេរិក (CSIS) អះ​អាង​ថា​៖ អំឡុង​​១០ឆ្នាំ​កន្លង​ AICHR បាន​ជំរុញ​ប្រកបដោយ​ជោគជ័យ ​នូវ​ឧបករណ៍​តំបន់​​ដូចជា​៖ សេចក្តី​ប្រកាស​​សិទ្ធិ​មនុស្ស​​អាស៊ាន​ (AICHR)​ នៅ​ឆ្នាំ​២០១២ ផែន​ការ​​ទូទៅ​អាស៊ាន ឈាន​​ដល់​​ឆ្នាំ​២០២៥ ធ្វើឱ្យស្របនឹងច្បាប់នូវ​សិទ្ធិ​ជនពិការ​ឆ្នាំ​២០១៨ ជាដើម”​។​

ថ្មីៗនេះ ក្នុង​ក្របខណ្ឌ​​សកម្មភាព​ នៃ​សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើកទី​៥២ (AMM ៥២)​ នៅ​ទីក្រុង​​បាង​កក ទើប​បានរៀបចំឡើងនា​ចុង​​ខែកក្កដា​ រដ្ឋមន្រ្តី​ការបរទេស​អាស៊ានទាំងអស់​ បាន​​ជំនួបជាមួយ​តំណាង​ AICHR។ រដ្ឋមន្រ្តីទាំងឡាយ​ ​បាន​​ស្តាប់​នូវ​​របាយការណ៍​របស់​តំណាង​ AICHR ស្តីពី​ស្ថានភាព​ និង ​​លទ្ធផល​​សកម្មភាព​របស់​ AICHR នា​​ពេលវេលា​កន្លង​ ផ្តល់​ជូន​យោបល់​​ណែនាំ​តម្រង់ទិស​នូវ​សកម្មភាព​របស់​ AICHR នៅ​ពេលវេលាខាង​មុខ​ ក្នុងនោះ​​មាន​ការ​កសាង​កម្មវិធី​​អាទិភាព​​២០២០ និង ផែនការ​​បេសក​កម្ម​ AICHR ដំណាក់​កាល​ ២០២១ - ២០២៥ រួម​​ចំណែក​​ក្នុង​ការ​ខិតខំរួម​​របស់​អាស៊ាន ក្នុងការ​ងារ​​កសាង​​សហគមន៍​​​មួយ​​ឆ្ពោះទៅ​រក​​ប្រជាជន​ និង យក​ប្រជាជន​​ធ្វើ​ជា​មជ្ឈមណ្ឌល​​។


 ការ​កសាង​សហគមន៍​អាស៊ាន​ ឆ្ពោះទៅរក​​ប្រជាជន​ និង យក​ប្រជាជន​ធ្វើ​ជាមជ្ឈមណ្ឌល ​បាន​​លម្អិតនីយកម្ម​​​ដោយ​សកម្មភាព​​ជំរុញ​សហប្រតិបត្តិការ​ដោះស្រាយ​​បម្រែបម្រួល​​អាកាសធាតុ​ គ្រោះ​​ធម្មជាតិ អាសន្នរោគ​ ការពារ​ក្រុម​ទន់​ខ្សោយ​​ ធ្វើ​ដំ​ណើរ​ដោយ​សេរី​មិនចាំបាច់​ត្រូវ​ការ​ទិដ្ឋការ ​រវាង​ប្រទេស​នៅ​ក្នុង​អាស៊ាន​ ក្នុងអំឡុង​ពី​១៥ ទៅដល់​​៣០​​ថ្ងៃ​ ស្វែងរក​ការងារ​ដោយ​សេរី ​តាមរយៈ​កិច្ចព្រម​ព្រៀង​ទទួលស្គាល់​ទៅ​វិញទៅ​មក​ ស្តីពី​​វិជ្ជាជីវៈ​ បាន​គាំទ្រ​​ពី​សំណាក​កុងស៊ុល​​ ពេល​​ជួប​ប្រទះ​ការ​​លំបាក​នៅ​​ប្រទេស​ទី​៣ ដែល​​មិនមាន​ស្ថាបន​តំណាង​​ការ​បរទេស​​​​នៃប្រទេស​ជាតិ​ខ្លួន​៕​


- “រាល់​យុទ្ធសាស្រ្ត​ កម្មវិធី​ គម្រោង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - សង្គម របស់​វៀត​ណាម​ សុទ្ធតែបាន​កសាង​​លើ​មូលដ្ឋាន​​យកប្រជាជន​​ធ្វើជា​មជ្ឈមណ្ឌល​ ឆ្ពោះទៅ​រក​​ប្រជាជន​ និង បម្រើ​ប្រជាជន​”​។

- “វៀតណាម​​ចូលរួម​​សកម្ម​លើ​វេទិកា​ពាក់ព័ន្ធ ​ដល់សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជា​ជាតិ​ អាស៊ាន និង យន្តការ​ផ្សេង​ៗ។ នៅ​វេទិកា​នេះ វៀតណាម​បាន​ម្ចាស់​ការ​​ដាក់ចេញ​ និង ​បាន​សហគមន៍​​ស្វាគមន៍​នូវគំនិត​​ផ្តួច​​ផ្តើម​ ស្តីពី​សិទ្ធិ​មនុស្ស​ ជា​ពិសេស​ ​អំពី​ខ្លឹម​សារពាក់ព័ន្ធ​​ដល់​ការធានា​សិទ្ធិ​មនុស្ស​ស្រី កុមារ ជនពិការ​ និង អ្នក​រង​ឥទ្ធិពល​​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​​ជាដើម​”។

លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ ផាម​ ប៊ិញ​មិញ​  (Phạm Bình Minh)

 
 អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​សរុប​
រូបថត៖ កាសែត​រូបភាព​វៀតណាម​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ AFP ទីភ្នាក់ងារសារព័ត៌មានចិន (Xinhua)

 
បណ្តាអត្ថបទបានផ្សាយ