25/04/2019 10:32 GMT+7 Email Print Like 0

អាមេរិក - ចិនបន្តចរចាពាណិជ្ជកម្មនៅសប្តាហ៍ក្រោយ


 ទិដ្ឋភាពនៃកិច្ចចរចារពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាលពីថ្ងៃទី២១ ខែកុម្ភះនៅទីក្រុងវ៉ាស៊ីនតោន
 

 នាពីថ្ងៃ២៣ ខែមេសា ឆ្នាំ​២០១៩ សេតវិមានបានប្រកាសថាតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នឹងទៅកាន់ទីក្រុងប៉េកាំង ដើម្បី​ចូល​រួម​កិច្ច​ចរចារពាណិជ្ជកម្មដែលចាប់ផ្តើមប្រារព្ធឡើងពីថ្ងៃ​ទី ៣០​ ខែមេសាខាងមុខ។

យោង​តាមសេតវិមាន កិច្ចចរចារនៅសប្តាហ៍ក្រោយននៅទីក្រុងប៉េកាំងនេះ នឹងផ្តោតលើបញ្ហាពាណិជ្ជកម្ម រួមមាន​សិទ្ធិរក្សាកម្មសិទ្ធិបញ្ញា ការផ្ទេរ      បច្ចេកវិទ្យាដោយមានការចាប់បង្ខំ របងឥតពន្ធដារ កសិកម្ម សេវា​កម្ម​ទិញ​​ទំនិញ​ និងអនុលោមតាមបទប្បញ្ញត្តិ។ បើតាមការគ្រោងទុក ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He  នឹងដឹកនាំគណៈប្រតិភូចិនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការចរចារ​បន្ថែម​ទៀតដែល​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ៨ ខែ​ឧសភាខាងមុខ​។ គួរបញ្ជាក់ថា នាថ្ងៃទី ៥ ខែមេសា ក្រុមអ្ន​កចរចា​អាមេរិក និងចិន​បានបញ្ចប់​ជុំចរចា​ថ្មីៗ​បំ​ផុត​ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការនៅវ៉ាស៊ីនតោន ក៏ប៉ុន្តែមិន​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាក់លាក់ណា​មួយដោយសារ​ភាគីទាំង​ពីរ "នៅតែមានការងារសំខាន់ៗ"ត្រូវការចរចាគ្នា​បន្តទៀត​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ