• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកពន្យារពេលដាក់បំរាមលើ TikTok


នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាលោកបានយល់ព្រមលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកចំនួនពីររួមមានក្រុមហ៊ុន Oracle និងក្រុមហ៊ុន Walmart ជាមួយក្រុមហ៊ុន ByteDance Ltd. របស់ចិនដែលជាក្រុមហ៊ុនមេកម្មវិធី TikTok  ដោយអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការរបស់ខ្លួននៅសហរដ្ឋអាមេរិក។ យោងតាមកិច្ចព្រមព្រៀងនេះ Oracle នឹងក្លាយជាដៃគូបច្ចេកវិទ្យា ខណៈដែល Walmart នឹងដើរតួនាទីជាដៃគូពាណិជ្ជកម្មរបស់ TikTok។ គេរំពឹងថា ក្រុមហ៊ុនថ្មីនេះនឹងបង្កើតការងារធ្វើថ្មីសម្រាប់មនុស្សចំនួន ២៥ ០០០ នាក់។ ប្រធានាធិបតីលោក Trump បានវាយតម្លៃថានេះគឺជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ។ យោងទៅតាមលោក Trump ថា សន្តិសុខនឹងត្រូវបានធានា ១០០ %។ ចំណែកបណ្ដាក្រុមហ៊ុន ByteDance   Oracle និង Walmart ក៏បានបញ្ជាក់ពីព័ត៌មានខាងលើផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top