17/11/2020 11:26 GMT+7 Email Print Like 0

អស់រយៈពេល ៧៥ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមមិនបានកត់ត្រាអ្នកឆ្លងជំងឺ COVID-១៩ ថ្មីណាមួយក្នុងសហគមន៍ទេ

យោងតាមគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឲ្យដឹងថាចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ ម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ថ្មីទេ។

រូបថតឧទាហរណ៍ (ប្រភព៖ baoquocte)


ករណីឆ្លងជំងឺកូវីដ១៩ សរុបត្រូវបានកត់ត្រានៅប្រទេសវៀតណាមមានចំនួន ១.២៨១ នាក់។ ហេតុដូច្នេះ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទី ៧៥     ជាប់ៗគ្នាដែលមិនកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ទេ។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១៥ ខែវិច្ឆិកា អាជ្ញាធរវៀតណាម ខុទ្ទកាល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមប្រចាំនៅតៃប៉ិ (ចិន) ក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមនិងស្ថាប័នមូលដ្ឋានផ្សេងទៀតនៅតៃវ៉ាន់ (ចិន) បានសម្របសម្រួលគ្នារៀបចំជើងហោះហើរចំនួន ២ ជើង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីតៃវ៉ាន់ (ចិន) ត្រឡប់មកស្រុកកំណើតវិញ។

ភ្លាមៗបន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ក្រុមអាកាសយានិកនិងអ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកស្របតាមបទបញ្ញត្តិនានាដែលបានកំណត់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ