30/09/2020 15:47 GMT+7 Email Print Like 0

អស់រយៈពេល ៩ ខែ នៃឆ្នាំ២០២០នេះ GDP កើនឡើងទាបបំផុតបើប្រៀធៀបនឹងរយៈពេល ១០ ឆ្នាំកន្លងមក ប៉ុន្តែនៅតែជាចំណុចលេចធ្លោនៅក្នុងតំបន់

នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការនិងវិនិយោគវៀតណាមបានរៀបចំសន្និសិទសារព័ត៌មាន ប្រកាសតួលេខស្ថិតិសេដ្ឋកិច្ច-សង្គមក្នុងត្រីមាសទី ៣ និង ៩ ខែឆើមឆ្នាំ ២០២០ ។

រូបថតឧទាហរណ៍ (ប្រភព៖ kinhtedothi.vn)


យោងតាមអគ្គនាយកដ្ឋានស្ថិតិ បានឲ្យដឹងថាជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ ហើយវិស័យសេដ្ឋកិច្ចបានដំណើរការជាបណ្តើរៗឡើងវិញហេតុដូច្នេះផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៣ ឆ្នាំនេះ បានកើនឡើង ២,៦២% ដែលជាកំណើនដ៏ល្អប្រសើរ បើប្រៀប ធៀបទៅនឹងត្រីមាសទី ២ (ពោលគឺមានត្រឹមតែ ០,៣៩%)។ ជាទូទៅ ក្នុងរយៈពេល ៩ ខែកន្លងមក ផលិតផលក្នុងស្រុកសរុបបានកើនឡើង ២,១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប៉ុន្តែនេះគឺ ជាចំណុចវិជ្ជមាននៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ លោកស្រី Nguyen Thi Huong អគ្គនាយិការនៃអគ្គនាយកដ្ឋានស្ថិតិវៀតណាមបានមាន ប្រសាសន៍ថា៖

«បន្តអនុវត្តដំណោះស្រាយបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ព្រមទាំង   ផ្តោតសំខាន់ទៅលើដំណោះស្រាយផ្សេងៗទៀត។ ត្រូវតែមានកញ្ចប់ជំនួយឧបត្ថម្ភឲ្យទាន់ពេលវេលាសម្រាប់សហគមន៍អង្គភាពអាជីវកម្មនិងប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនឹងនេះត្រូវលើកទឹកចិត្តប្រជាជនឱ្យគាំទ្រដល់សហគ្រាសផលិតនិងប្រើប្រាស់ទំនិញរបស់វៀតណាម។ ម្យ៉ាងវិញទៀតយើងក៏ត្រូវបន្តជំរុញការបើកចំណាយថវិកាដើមទុនវិនិយោគសាធារណៈ ព្រមទាំងកែតម្រូវវិធានការណ៍ធ្វើកំណែទម្រង់រចនាសម្ព័ន្ធផលិតកម្ម និងព្យាករណ៍តម្រូវការទីផ្សារ ក៏ដូចជា គ្រប់គ្រងគោលនយោបាយរូបិយវត្ថុ អត្រាការប្រាក់និងអត្រាប្តូរប្រាក់ប្រកប ដោយភាពបត់បែនឲ្យសមស្របតាមគោលនយោបាយផ្សេងទៀត»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ