• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានី៖ វង់​ភ្លេង​មហោស្រពទីក្រុងឡុងដ៍នាំមក​ដល់ទីក្រុង​ហាណូយនូវកម្ម​វិធីតន្រ្តីគួរអោយ​ទាក់​ទាញ​

នាយប់​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅវិមាន Ly Thai To ស្ថិតក្នុងបរិវែនដើរថ្មើរជើង ជិតបឹង Hoan Kiem នៃ​រដ្ឋធានី​​ហាណូយ វង់ភ្លេង London Symphony Orchestra (LSO) បានសម្តែងនូវកម្ម​វិធីប្រគុំតន្ត្រី Vietnam Airlines Classic-Hanoi Concert 2019 គួរអោយ​ចាប់​អារម្មណ៍ ដើម្បីបម្រើជូនសាធារណជននៃរដ្ឋធានីដែល​ស្រឡាញ់​តន្ត្រី។
 
វង់តន្រ្តីបាន​សម្តែងចំនួន ៨ ឈុត។  ចាប់ផ្តើមគឺបទភ្លេងជាតិវៀតណាម  បន្ទាប់មកជាស្នាដៃចំនួន៧របស់តន្ត្រី​ករ​​អន្តរ​ជាតិ។ ការសម្តែងត្រូវបានសសម្តែងកណ្តាលវាល ដោយមានការចូលរួមរបស់សិល្បករជាង ១០០ នាក់និង​ឧបករណ៍​ដ៏កម្រដែល​មានអាយុជាង ២០០ ឆ្នាំ ក្រោមការដឹកនាំរបស់អ្នកដឹកនាំ​តន្ត្រី ​លោក Sir Simon Rattle។
 
ក្រោយ​រយៈពេល៣ឆ្នាំបានសម្តែងមក កម្មវិធី Vietnam Airlines Classic-Hanoi Concert  បានរួម​ចំណែក​ក្នុង​ការ​ផ្សារ​ភ្ជាប់​វប្បធម៌វៀតណាមជាមួយពិភពលោក និងលើកកម្ពស់មុខមាត់ប្រទេស ប្រជាជនវៀតណាម ទៅជាមួយ​មិត្តភក្តិ​អន្តរជាតិ​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top