03/10/2021 12:54 GMT+7 Email Print Like 0

អនុវត្តន៍ជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្ររួមស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដើម្បីសម្របខ្លួនទៅនឹងជំងឺរាតត្បាតដោយសុវត្ថិភាព

ទិដ្ឋភាពនៃកិច្ចប្រជុំអនឡាញ (រូបថត៖ VOV)


នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា រដ្ឋាភិបាលបានចំណាយពេលវេលាជួបប្រជុំតាមអ៊ិន ធឺរណែតជាមួយខេត្តក្រុងចំនួន ៦៣ និង ស្រុក ទីរួមស្រុក ក្រុង ចំនួន ៧០៥ នៅទូទាំងប្រទេស ស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ក៏ដូចជា ពិភាក្សា លើដំណោះស្រាយ “សម្របខ្លួនប្រកបដោយសុវត្ថភាព ភាពបត់ បែននិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ ១៩” ជាមួយនឹងដំណើរការ វិសាលភាព ទំហំនិងកម្រិតសមស្របបំផុតសម្រាប់តំបន់នានាអនុវត្តន៍។

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានស្នើឱ្យក្រសួង ស្ថាប័ន មូលដ្ឋាននិងទីភ្នាក់ងារមុខងារត្រូវពង្រឹងនិងអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ជាពិសេសសុខាភិបាលមូលដ្ឋាន។ ទន្ទឹមជាមួយគ្នានោះ អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្ររួមស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតដើម្បីសម្របខ្លួនទៅនឹងជំងឺរាតត្បាតដោយសុវត្ថិភាព។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងខិតខំប្រឹងប្រែងនាំចូលវ៉ាក់សាំងឲ្យបានលឿនបំផុតសម្រាប់ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ ជំរុញការស្រាវជ្រាវនិងការផ្ទេរបច្ចេកវិទ្យាដើម្បីម្ចាស់ការប្រភពវ៉ាក់សាំងក្នុងស្រុក។ ខិតខំគ្របដណ្តប់ប្រជាជនជាង ៩០% ដែលមានអាយុលើសពី ១៨ ឆ្នាំនៅគ្រប់តំបន់នៅចុងឆ្នាំនេះ ដើម្បីទទួលបានវ៉ាក់សាំងយ៉ាងតិច ១ ដូសហើយមានផែនការត្រៀមចាក់វ៉ាក់សាំង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ