ក្នុងឱកាសចូលរួមសន្និសីទរដ្ឋមន្ត្រីអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD)ស្តីពីកម្មវិធីអាស៊ីអាគ្នេយ៍នោះ នារសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការបរទេសជប៉ុន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសភាការទូតជប៉ុន លោក Iwao Horii។
ទិដ្ឋភាពនៃជំនួបពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
ជាមួយអនុរដ្ឋមន្ត្រីសភាការទូតជប៉ុន លោក Iwao Horii
ក្នុងជំនួបនេះ លោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ ជប៉ុនក្នុងការសម្រេចកិច្ចចរចានិងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោកអនុរដ្ឋមន្ត្រីការបរ ទេសវៀតណាមបានស្នើឲ្យជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកនូវគោលជំហ នៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសគាំទ្រគោលជំហររបស់ វៀតណាមនិងអាស៊ានចំពោះបញ្ហាសមុទ្រខាងកើត។
រីឯ លោក Iwao Horii វិញ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកសកម្មរបស់វៀតណាមនៅសន្និសីទ OECD ស្តីពីកម្មវិធីអាស៊ីអាគ្នេយ៍នេះ។ លោករូបនេះមានបំណង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាថែមទៀត។ យ៉ាងណាមិញ វៀតណាមគប្បីផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់អនុវត្តន៍រាល់គម្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម