• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ ចៅល្អរបស់លោកអ៊ុំហូ នៅខេត្ត Nghe An


អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយចំពោះកុមារដែលជា ចៅស្លូតរបស់លោកអ៊ុំហូ នៃខេត្ត Nghe An
 

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ ចៅល្អរបស់លោកអ៊ុំហូ ចំនួន ១៣០នាក់ នៃខេត្ត Nghe An ក្នុងឱកាសដែលគណៈ ប្រតិភូមកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ។ 
ទាំងអស់នេះ សុទ្ធតែជាប្អូនៗ ដែលមានស្នាដៃល្អក្នុងការសិក្សារៀនសូត្រ ក្នុងនោះ មានទាំងកុមារក្រីក្រជាច្រើន ដែលចេះជំនះពុះពារលើការលំបាក។
 
លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់កុមារទាំងនេះដែលបានជំនះពុះពារលើការលំបាកក្នុងការសិក្សានៅខេត្ត Nghe An ព្រមទាំងសង្ឃឹមថា ប្អូនៗ កុមារនៅខេត្ត Nghe An នឹងបន្តខិតខំប្រឹងប្រែងចិញ្ចឹមក្តីសុបិន្តនិងសិក្សាឱ្យបានល្អ រួមទាំងខិតខំដើម្បីក្លាយជាពល រដ្ឋ ដែលមានប្រយោជន៍សម្រាប់សង្គម។
 
“ខ្ញុំជឿជាក់ទៅលើប្អូនៗទាំងអស់ ដូចជាការសន្យារបស់ប្អូនៗ ដែលនិយាយថា ប្អូនៗ នឹងបន្តសិក្សាឱ្យបានល្អនិងបន្តលើកកម្ពស់ប្រពៃណីនៃស្រុកកំណើត Nghe An ក៏ដូចជាប្រពៃណីរបស់ប្រជាជនវៀតណាម ហើយប្អូនៗ នឹងសក្ដិសមជាម្ចាស់អនាគតនៃប្រទេសវៀតណាម រួមចំណែកធ្វើឱ្យប្រទេសវៀតណាមរបស់យើងកាន់តែរីកចម្រើននិងស្រស់ស្អាត ដូចលោកប្រធានហូជីមិញតែងតែប្រាថ្នាជានិច្ច”។ នេះបើយោងតាមប្រសាសន៍របស់អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។
 
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើថា ខេត្ត Nghe An ត្រូវផ្តោតការយកចិត្តទុកដាក់ ថែទាំអប់រំនិងការពារកុមារជាប្រចាំ។ ទន្តឹមជាមួយគ្នានោះ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កុមារដើម្បីប្អូនៗ ខិតខំចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម


វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top