អង្គភាពអាជីវកម្មវៀតណាមនិង រ៉ូម៉ានីជម្រុញកិច្ចសហប្រតិបត្តិការ
នៅក្នុងវេទិកាអង្គភាពអាជីវកម្មវៀតណាម-រ៉ូម៉ានី ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នៅទីក្រុងហាណូយ តំណាងចូលរួមបានពិនិត្យថា វៀតណាមនិង រ៉ូម៉ានីមានទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីយូរអង្វែង ប៉ុន្តែតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី នៅមិនសក្តិសមនឹងសក្កានុភាព នៃភាគីទាំងពីរនៅឡើយ។ ស្តីពីផែនការសហប្រតិបត្តិការ នាពេលខាងមុខ លោក Nguyen Quang Vinh អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖ “ចំពោះ រ៉ូម៉ានីវិញ សភាពាណិជ្ជកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយ ដែលសន្យារួមសហការជួយឧបត្ថម្ភសហគ្រាស ឲ្យរៀបចំសកម្មភាព ជាក់ស្តែងច្រើនថែមទៀតដូចជា វេទិកាអង្គភាពអាជីវកម្មនិងកិច្ចសន្ទនាស្តីពីបរិយាកាស និងគោលនយោបាយវិនិយោគ ចែករំលែកបទពិសោធន៍លើបណ្តា វិស័យជាប្រៀបខ្លាំងរបស់វៀតណាមនិងរ៉ូម៉ានីផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម