ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថតរូបជាមួយអាជីវករវ័យក្មេង
បក្សនិងរដ្ឋជានិច្ចកាលចាត់ទុកអង្គភាពអាជីវកម្មជាកម្លាំងឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងដូច្នេះនៅក្នុងការជួបសំណេះសំណាលជាមួយអាជីវករ ចាប់ផ្តើមអាជីពឆ្នាំ២០១៦ជាង១រយនាក់នាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ ។ នៅទីនេះ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ទៅលើគោលនយោបាយរបស់បក្សនិងរដ្ឋគឺចាត់ទុកសមាសភាពសេដ្ឋកិច្ចមានសារៈសំខាន់ដូចគ្នា និងគោរព សេរីភាពធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនិងអង្គភាពអាជីវកម្មទាំងអស់ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលនឹងជួយឧបត្ថម្ភអភិវឌ្ឍន៍អង្គភាពអាជីវកម្ម បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយស្រួលបំផុត និងលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិរបស់វៀតណាម ដើម្បីអង្គភាពអាជីវកម្មគ្រប់សមាសភាពសេដ្ឋកិច្ចបានធ្វើសកម្មភាពក្នុងបរិយាកាសដូចគ្នា គ្មានការរើសអើងនិងតាមគោលការណ៍ទីផ្សារ។
លោកឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue មានបំណងថា គំរូអាជីវករចាប់ផ្តើមអាជីពនេះនឹងបានពង្រីកឲ្យក្លាយទៅជាគំរូអាជីវករចាប់ផ្តើមអាជីពរាប់លាននាក់ទៀត។ រដ្ឋាភិបាលនឹងមានយន្តការគោលនយោបាយសម្រាប់ជួយឧបត្ថម្ភដំណើរ ការចាប់ផ្តើមអាជីពនេះដោយការអភិវឌ្ឍន៍មូលនីធិចាប់ផ្តើមអាជីពឬមូលនិធិ វិនិយោគផ្សងព្រេងជាដើម៕
តាម VOV5- វិទ្យុសម្លេងវៀតណាម