17/12/2019 14:48 GMT+7 Email Print Like 0

អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមរំលឹកខួបលើកទី ៧៥ ឆ្នាំ ទិវាប្រពៃណី

ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាបដិវត្តន៍ ភារកិច្ចកសាងកងទ័ព ធ្វើ សេនាធិការយ៉ាងសកម្មចំពោះបក្ស រដ្ឋ អំពីគោលជំហរកសាងកងទ័ពអោយបានរឹងមាំ ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស មាតុប្រទេសនិងប្រជាជន។

លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមភ្ជាប់គ្រឿងឥស្សរិយយសការពារមាតុប្រទេសថ្នាក់ទីមួយលើទង់ប្រពៃណីរបស់អគ្គស្នងការនយោបាយ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៦ ខែធ្នូ នៅរដ្ឋធានីហាណូយ អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាប្រពៃណីហើយទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីមួយ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈឹមបានផ្ញើរកន្ត្រកផ្កាអបអរសាទរ។

ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្សនិងលោក ប្រធានហូជីមិញ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាបដិវត្តន៍ ភារកិច្ចកសាងកងទ័ព ធ្វើ សេនាធិការយ៉ាងសកម្មចំពោះបក្ស រដ្ឋ អំពីគោលជំហរកសាងកងទ័ពអោយ បានរឹងមាំ ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស មាតុប្រទេសនិងប្រជាជន។ ថ្លែងនៅពិធីនេះ លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈ លេខាមជ្ឈឹមបានសង្កត់ធ្ងន់ថា៖

“អគ្គស្នងការនយោបាយត្រូវការផ្ដោតសំខាន់ទៅលើការលើកកំពស់ គុណភាពនៃការងារបញ្ជាដឹកនាំ បន្តផ្លាស់ប្ដូរថ្មីខ្លឹមសារអប់រំនយោបាយ សតិអារម្មណ៍សម្រាប់កងទ័ព។ ធ្វើអោយយុទ្ធជនម្នាក់ៗយល់ឃើញយ៉ាងច្បាស់នូវឧបាយកលបំផ្លាញប្រឆាំងរបស់អានុភាពអមិត្ត ជំរុញខ្លាំងនូវការតស៊ូប្រឆាំងនឹងល្បិចកលខុសឆ្គង អមិត្ត បង្ការប្រឆាំងនឹងសភាពការណ៍ខ្សោយចុះសីលធម៌ខាងផ្ទៃក្នុង។ ទន្ទឹមនឹងនោះ បន្តជាកម្លាំងគំរូឈានមុខគេក្នុងការតស៊ូប្រឆាំង នឹងទស្សនៈសតិអារម្មណ៍ខុសឆ្គង សំដៅការពារមូលដ្ឋានគ្រឹះនៃសតិ អារម្មណ៍របស់បក្ស រក្សារឹងមាំនូវសតិអារម្មណ៍របស់បក្សក្នុងកងទ័ព”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ