• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា

នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា លោកស្រី Lianys Torres Rivera ក្នុងឱកាសលោកមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា



អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអបអរសាទរឯកអគ្គរដ្ឋទូត Lianys Torres Rivera ដែលលោកស្រីបានបំពេញយ៉ាងល្អប្រសើរក្នុងនាមជាឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានប្រសិទ្ធិភាពរបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម - គុយបា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានចែករំលែកការលំបាកក៏ដូចជាបញ្ហាប្រឈមដែលគុយបាកំពុងប្រឈមមុខក្នុងអំឡុងពេលកន្លងមក ព្រមទាំងសម្តែងនូវជំនឿថា គុយបានឹងជំនះរាល់ការលំបាកនិងបញ្ហាប្រឈមដើម្បីរៀបចំមហាសន្និបាតលើកទី ៨ នៃបក្សកុម្មុយនីស្តគុយបា នាខែមេសាឆ្នាំ ២០២១ ខាងមុខនេះ។

ចំណែកឯលោកស្រី ឯកអគ្គរដ្ឋទូត Lianys Torres Rivera បានវាយតម្លៃខ្ពស់ចំពោះជំនួយនិងការគាំទ្ររបស់ក្រសួង មន្ទីរ ស្ថាប័ន អង្គការនានានិងបណ្តាមូលដ្ឋានរបស់វៀតណាម ដែលបានជួយលោកស្រី បំពេញបេសកម្មការទូតរបស់ខ្លួនក្នុងពេលលោកស្រីនៅប្រទេសវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ក្នុងឋានៈណាក៏ដោយ លោកស្រីនឹងបន្តចូលរួមចំណែកជាវិជ្ជមានដល់សាមគ្គីភាព មិត្តភាពជាប្រពៃណី ភាពស្មោះត្រង់ ការទុកចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ គុយបា - វៀតណាម ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top